(ភ្នំពេញ)៖ បន្ទាប់ពីទទួលបានការគាំទ្រ យ៉ាងច្រើនកុះករពីសំណាក់អតិថិជន បឺហ្គឺកូរ៉េ Lotteria បានពង្រីកសាខាខ្លួន បន្ថែមទៀតហើយ និងបានបើកសម្ពោធជាផ្លូវការនៅថ្ងៃទី៨ ខែវិចិ្ឆកា ឆ្នាំ២០១៨ នៅThe Park Community mall។
ក្នុងនោះក៏មានការចុះកិច្ចព្រមព្រៀងរវាងក្រុមហ៊ុន Yinkok Food Corp ដែលជាក្រុមហ៊ុនគោល របស់ហាងបឺហ្គឺកូរ៉េ Lotteria ជាមួយក្រុមហ៊ុនវេរលុយ TrueMoney លើសេវាកម្មចាយលុយតាមកម្មវិធីទ្រូម៉ាន់នី។
អតិថិជនទាំងអស់អាចទូរទាត់ លើការចំណាយចំពោះហាងនានា ដែលជាសាខារបស់ Yinkok Food Corp ហើយរាល់ការចំណាយក្នុងកម្មវិធីទ្រូម៉ាន់នីចាប់ពី ២.៥ដុល្លារ ឬ១ម៉ឺនរៀងទៅ អតិថិជននឹងទទួលបាន ការបញ្ជូលកាតទូរស័ព្ទដោយឥតគិតថ្លៃ។
សាខាថ្មីរបស់ Lotteria មានទីតាំងស្ថិតតាមបណ្ដោយផ្លូវជាតិលេខ១ ម្ដុមបឹងស្នោ មិនឆ្ងាយប៉ុន្មានពីផ្សារច្បារអំពៅ។ Lotteria ជាហាងបឺហ្គឺលេខ១មកពីកូរ៉េ ដែលនាំមកជូននូវប៊ឺហ្គឺ និងមាន់បំពងមានឱរសជាតិឈ្ងុយឆ្ងាញ់ ប្លែកពិសេស ព្រមជាមួយនឹងការរចនាស្រស់ស្អាត ទីតាំងធំទូលាយ និងមានផាសុខភាពល្អ មិនតែប៉ុណ្ណោះបុគ្គលិកមានភាពរសរាយរាក់ទាក់ និងយកចិត្តទុកដាក់ចំពោះការបំរើរសេវាកម្ម ដល់អតិថិជនថែមទៀតផង។
លោក គួច សុខលី នាយកគ្រប់គ្រងក្រុមហ៊ុន Yinkok Food Corp ថ្លែងថា «គោលដៅរបស់ក្រុមហ៊ុនគឺ ធ្វើយ៉ាងណាផ្ដល់ជូនសេវាកម្មល្អ, រសជាតិឆ្ងាញ់, គុណភាពខ្ពស់ និងស្ដង់ដារល្អ ព្រមទាំងការដឹកជញ្ជូនរហ័សទាន់ចិត្ត ដល់ទីកន្លែងផងដែរ»។
លោកបន្ដទៀតថា ការពង្រីកសាខាងហាងបឺហ្គឺលេខ១នេះ ធ្វើឲ្យស្របនឹងទំនោរនៃការចូលចិត្ត និងតម្រូវការរបស់អតិថិជន ព្រមទាំងការនិយមលើអាហាបែប Fast Food មកពីបរទេសដែលផ្ដោតលើស្ដង់ដាខ្ពស់ និងរសជាតិឈ្ងុយឆ្ងាញ់។ លោកថា «ខ្ញុំជឿជាក់ថា សាខាថ្មីរបស់ Lotteria ស្ថិតក្នុង The Park នេះ នឹងទទួលបានការគាំទ្រច្រើនពីអតិថិជន»។
មួយវិញទៀតដើម្បីអបអរសាទរ ការបើកសម្ភោធសាខាថ្មីហាងបឺហ្គឺ Lotteria នេះក៏មានការផ្ដល់ជូននូវប្រម៉ូសិនពិសេស ដល់អតិថិជនគឺ រាល់ការចំណាយចាប់ពី៥ដុល្លាឡើងទៅ នឹងមានឱកាសក្នុងការបង្វិលកង ដើម្បីឈ្នះរង្វាន់មីនុយប្រចាំហាងជាច្រើនផងដែរ៕