(ភ្នំពេញ)៖ បន្ទាប់ពីសហការផ្ដល់ជូននូវកម្មវិធីឈ្នះរង្វាន់តាមរយៈការបង់ថ្លៃសិក្សារវាងក្រុមហ៊ុនវេរលុយទ្រូម៉ាន់នី និងស្ថាប័នអប់រំ NTC រួចមក ជាក់ស្ដែងនៅរសៀថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រុមហ៊ុនទាំង២បានផ្ដល់ជូនរង្វាន់ជាច្រើន ដល់អាណាព្យាបាលសិស្សានុសិស្ស ដែលឈ្នះរង្វាន់ពីកម្មវិធីនេះ។

រង្វាន់ដែលត្រូវបានផ្ដល់ជូន អាណាព្យាបាលរួមមាន៖ ម៉ូតូ Zoomer X, ទូរសព្ទ OppoF7, ទូរទស្សន៍៣២អ៊ីង, ឆ្នាំដាំបាយអគ្គិសនី និងកង្ហារជាច្រើនរង្វាន់ទៀត។

អ្នកស្រី ឡៀវ ស្រីថេន អាណាព្យាបាលសិស្ស ដែលឈ្នះរង្វាន់ម៉ូតូ Zoomer X ឲ្យដឹងថា «ខ្ញុំពិតជាមានអារម្មណ៍រំភើបយ៉ាងខ្លាំង ដែលបានឈ្នះរង្វាន់ធំបែបនេះ។ ដំបូងឡើងពេលក្រុមហ៊ុនទំនាក់ទំនងមកនាងខ្ញុំ ខ្ញុំពិតជាសប្បាយរីករាយមែនទែន ព្រោះនេះជាលើកទី១ក្នុងជីវិត ដែលបានឈ្នះរង្វាន់ម៉ូតូនេះ»។

អ្នកស្រីបន្ដទៀតថា «ខ្ញុំបានបង់ថ្លៃសិក្សាតាមរយៈទ្រូម៉ាន់នី ហើយវាពិតជាមានភាពងាយស្រួល មិនអស់ថ្លៃសេវា ព្រមទាំងចំណេញពេលវេលាទៀតផង។

លោក ឈន់ សកល នាយកផ្នែកទីផ្សារក្រុមហ៊ុនទ្រូម៉ាន់នីឲ្យដឹងថា «ក្រុមហ៊ុននឹងមានការផ្តល់ជូន ពិសេសជាច្រើនទៀត ក្នុងពេលឆាប់ៗនេះ ថ្មីៗនេះក្រុមហ៊ុនក៏បានផ្តល់ជូននូវការផ្ញើលុយ ដោយឥតគិតថ្លៃជាមួយកម្មវិធីទ្រូម៉ាន់នីទៀតផងដែរ»៕