(ភ្នំពេញ)៖ រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ នឹងរៀបចំការប្រឡងប្រជែងជ្រើសរើសសិស្សក្រឡាបញ្ជី ជំនាន់ទី០៦ រយៈពេល០១ថ្ងៃ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុខនេះ។ នេះបើតាមសេចក្តីជូនដំណឹងរបស់រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។
តាមសេចក្តីជូនដំណឹងនេះ, នៅទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង០៧៖៣០ ដល់ម៉ោង០៩៖៣០នាទីព្រឹក ប្រឡងវិញ្ញាសានីតិរដ្ឋធម្មនុញ្ញ, វេលាម៉ោង១០៖០០នាទី ដល់ម៉ោង១២៖០០នាទី ប្រឡងវិញ្ញាសា នីតិព្រហ្មទណ្ឌ (ច្បាប់សារធាតុ) និងពេលរសៀលវេលាម៉ោង២៖៣០នាទី ប្រឡងវិញ្ញាសា នីតិរដ្ឋប្បវេណី (ច្បាប់សារធាតុ)
* បញ្ជាក់៖ បេក្ខជនទាំងអស់ត្រូវមកដល់មណ្ឌលប្រឡង៖ ពេលព្រឹក ត្រូវមកដល់ម៉ោង០៦៖៣០នាទីព្រឹក និងពេលរសៀល ត្រូវមកដល់ម៉ោង១៣៖៣០នាទីរសៀល។
* មិនអនុញ្ញាតឱ្យបេក្ខជនយកយានជំនិះគ្រប់ប្រភេទចូលក្នុងបរិវេណមណ្ឌលប្រឡង។
* បេក្ខជនមិនត្រូវយកចូលក្នុងមណ្ឌលប្រឡង-បន្ទប់ប្រឡងនូវសៀវភៅ ឬសំណៅឯកសារគ្រប់ប្រភេទ អាវុធជាតិផ្ទុះ ទូរស័ព្ទដៃ វិទ្យុទាក់ទង Smart watch កាស Bluetooth iPad និងឧបករណ៍អេឡិចត្រូនិចផ្សេងៗជាដាច់ខាត៕
សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្តីជូនដំណឹងរបស់រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖