(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ កម្លាំងអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជូនខ្លួនលោកស្រី លី អ៊ុំអេង ទៅកាន់សាលាដំបូងរាជធានភ្នំពេញដើម្បីបន្តចាត់ការតាមច្បាប់ បន្ទាប់ពីចាប់ខ្លួននៅឯខេត្តសៀមរាប ក្រោមការចោទប្រកាន់ពីបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន»។ សំណុំរឿងស្ត្រីអ្នកមានទ្រព្យធន កំពុងស្ថិតក្នុងចំណាត់លោក ប្លង់ សុផល ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។

ការចាប់ខ្លួននេះបានធ្វើឡើងបន្ទាប់ពី លោក ងួន ណារ៉ា ប្រធានសាលាដំបូងខេត្តសៀមរាប និងជាចៅក្រមស៊ើបសួរ ចេញដីកាបង្គាប់ឱ្យចាប់ខ្លួន កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ ក្រោមការចោទប្រកាន់ពីបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ ដែលអាចជួញដូរបាន» ប្រព្រឹត្តនៅក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨៕