(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យតែងតាំង និងផ្ដល់ឋានៈ ជូនមន្ដ្រីរាជការចំនួន១៨រូប ជាទីប្រឹក្សាក្រសួងអប់រំ យុវជន និងកីឡា។
តាមអនុក្រឹត្យរបស់សម្ដេចតេជោ ហ៊ុន សែន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ឋានៈទីប្រឹក្សាក្រសួងអប់រំនេះ មន្ដ្រីរាជការចំនួន០២រូប មានឋានៈស្មើអគ្គនាយករង និងចំនួន១៦រូប មានឋានៈស្មើប្រធាននាយកដ្ឋាន។
សូមអានខ្លឹមសារលម្អិត នៃអនុក្រឹត្យដែលមានទាំងស្រុងនៅក្រោមនេះ៖