(ភ្នំពេញ)៖ Samsung Galaxy J4+ & J6+ ទទួលបានជោគជ័យយ៉ាងខ្លាំងនៅក្នុងទីផ្សារកម្ពុជា សម្រាប់ស្មាតហ្វូនថ្នាក់កណ្តាល។ បន្ទាប់ពី ការដាក់លក់ជាផ្លូវការ មិនបានយូរប៉ុន្មាន  ទទួលបានប្រជាប្រិយភាព និងការគាំទ្រខ្លាំងហួសពីការស្មាន។

ដោយសារភាពប្រណិតនៃទូរស័ព្ទស្មាតហ្វូន Samsung Galaxy J4+ & J6+ នេះ ទាំងរូបរាងស្លីមបែបស៊ីវីល័យ អេក្រង់ពេញតួ កាមេរ៉ាភ្លោះ ស្កេនក្រយៅដៃពីចំហៀងស័ក្តិសមបំផុត សម្រាប់តម្រូវការអ្នកប្រើប្រាស់បច្ចុប្បន្ន មិនត្រឹមតែប៉ុណ្ណោះ  អមមកជាមួយតម្លៃម៉ាអេម ដែលជាហេតុ អាចឆកយកចិត្តអ្នកប្រើប្រាស់បានយ៉ាងច្រើន។

ចំពោះ Galaxy J4+ គឺមានតម្លៃត្រឹមតែ $159 ប៉ុណ្ណោះ ដែលមានជម្រើស៣ពណ៌ដ៏ស៊ីវិល័យគឺពណ៌ផ្កាឈូក,ពណ៌ខ្មៅ និងពណ៌មាសហើយ សម្រាប់Galaxy J6+វិញគឺមានតម្លៃ $209 រួមជាមួយជម្រើស៣ពណ៌ដ៏ទាក់ទាញគឺពណ៌ក្រហម,ពណ៌ខ្មៅ និងពណ៌ប្រផះ។

លោក Seungho Choi អគ្គនាយកគ្រប់គ្រងនៃក្រុមហ៊ុនថៃសាមសុង អេឡិកត្រូនិកប្រចាំកម្ពុជា បានថ្លែងថា ក្រុមហ៊ុនសាមសុង តែងតែផ្តល់ទំនុកចិត្ត ភាពច្នៃប្រឌិតខ្ពស់ សមស្របតាមសម័យកាល នឹងតម្រូវចិត្តទៅតាមអតិថិជនគ្រប់ស្រទាប់ក្នុងសង្គម។ ហើយនេះគឺជាភាពជោគជ័យមួយសម្រាប់ក្រុមហ៊ុនសាមសុងនឹងត្រកូល Galaxy J ផងដែរ។នៅឆ្នាំបន្តបន្ទាប់ទៀត យើងនឹងពាំនាំនូវអ្វីដែលថ្មីៗ ភាពអស្ចារ្យ បច្ចេកវិទ្យាទំនើបនឹងឈានមុខគេជានិច្ច ធានាជូននូវគុណភាពនឹងតម្លៃ»។

លក្ខណៈសម្បត្តិរបស់ Samsung Galaxy J4+ & J6+ ៖
១៖ Samsung Galaxy J4+ មានទង្ងន់ស្រាល រាងស្តើង និងបំពាក់នូវអេក្រង់ HD+ ទំហំ6-inch ដ៏ធំច្បាស់ល្អ ដែលផ្តល់នូវកម្រិតរូបភាព និងពណ៌ច្បាស់ដូចធម្មជាតិ ដែលជាដៃគូដ៏ឥតខ្ចោះសម្រាប់ការទស្សនាវីដេអូ លេងហ្គេម និងអាចប្រើប្រាស់មុខងារចែកអេក្រង់ជាពីរបានផងដែរ។ក្រៅពីអេក្រង់ចំណុចដ៏ទាក់ទាញរបស់ Galaxy J4+គឺបំពាក់នូវកាមេរ៉ាខាងក្រោយទំហំ 13 មេហ្គាភិចសែល កាមេរ៉ាខាងមុខទំហំ5មេហ្គាភិចសែល រួមជាមួយមុខងារSelfie Focus និង LED Flash ងាយស្រួលក្នុងការចាប់យករូបភាពបានស្អាតទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ។

 Samsung Galaxy J6 ជាមួយអេក្រង់ដ៏ធំទំហំ6-inch កំរិតបង្ហាញភាពច្បាស់ 720 x 1480 pixels ប្រភេទ HD+ និងបំពាក់នូវកាមេរ៉ាក្រោយភ្លោះទំហំ13 MP f/1.9 សម្រាប់ថតរូបចាប់ប្លង់ទូលាយ និងមួយគ្រាប់ទៀតទំហំ 5 MP f/2.2 សម្រាប់ថតរូបព្រិលផ្ទៃខាងក្រោយ, កាមេរ៉ាមុខទំហំ 8MP f/1.9រួមជាមួយមុខងារ Live Focus ,Bokeh Effects ផងដែរ។

ចំណុចដ៏ទាក់ទាញមួយទៀត របស់ Galaxy J6+ គឺបានបំពាក់នូវសេនសឺស្គេនក្រយៅដៃ ស្ថិតនៅចំហៀងនៃទូរស័ព្ទ ដែលផ្តល់ភាពងាយស្រួលនិងសុវត្តិភាពខ្ពស់ ៕