(ភ្នំពេញ)៖ វិទ្យាស្ថានសង្គមកិច្ច នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានចុះហត្ថលេខា ជាមួយ និងសកលវិទ្យាល័យគន់យ៉ាងសៃប៊ររបស់កូរ៉េ ផ្តោតលើការថែទាំមនុស្សចាស់ ឲ្យកាន់តែល្អប្រសើរថែមទៀតនៅកម្ពុជា តាមរយៈការសិក្សាស្រាវជ្រាវ បណ្តុះបណ្តាល និងអភិវឌ្ឍន៍កម្មវិធីសិក្សា។
ពិធីចុះហត្ថលេខានេះ បានធ្វើឡើងនៅក្នុងសិក្ខាសាលាអន្តរជាតិលើកទី១ របស់វិទ្យាស្ថានជាតិសង្គមកិច្ច និងសកលវិទ្យាល័យគន់យ៉ាងសៃប៊ររបស់កូរ៉េ ក្រោមវត្តមាន របស់លោក សយ ស៊ីផុន រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងភាគីកូរ៉េដោយលោកស្រីសាស្ត្រាចារ្យ យ៉ុង សុក គីម នាយិកាសាកលវិទ្យាល័យ គន់យ៉ាងសៃប៊រ កូរ៉េ រួមជាមួយនឹងមន្ត្រី ក្រសួងសង្គមកិច្ចនិងមន្រ្តីពាក់ព័ន្ធជាច្រើនទៀតផងដែរ។
នៅក្នុងអនុស្សារណៈយោគយល់គ្នារវាង វិទ្យាស្ថានសង្គមកិច្ចនិងសកលវិទ្យាល័យគន់យ៉ាងសៃប៊រនេះ គ្រឹះស្ថានទាំងពីរបានយល់ព្រមស្របតាមលក្ខខណ្ឌមួយចំនួនដូចជា បង្កើតនូវការងារដ៏ស្អិតរមួតមួយ។បើកចំហរនៅសក្តានុពលរៀងៗខ្លួនសម្រាប់ការរួមគ្នាក្នុងការអភិវឌ្ឍសុខមាលភាពសង្គមដោយផ្ដោតសំខាន់លើការអភិវឌ្ឍថែទាំមនុស្សចាស់ តាមរយៈការសិក្សាស្រាវជ្រាវបណ្ដុះបណ្ដាលនិងអភិវឌ្ឍន៍កម្មវិធីសិក្សា។ ស្ថាប័នទាំងពីរនឹងធ្វើការផ្លាស់ប្ដូរទៅវិញទៅមកនូវសម្ភារៈឧបទេ្ទសសិក្សា និងសេវាកម្ម។កិច្ចព្រមព្រៀងលក្ខណៈបច្ចេកទេសនិងកិច្ចព្រមព្រៀងលើអនុសារណៈយោគយល់គ្នានឹងត្រូវបានធ្វើវិសោធនកម្ម និងបន្ថែមអត្ថប្រយោជន៏តាមរយៈកិច្ចព្រមព្រៀងដោយឡែករវាងស្ថាប័នទាំងពីរផងដែរ។
នៅក្នុងពិធីចុះហត្ថលេខានេះ ក៏មានបើកសិក្ខាសាលារវាងវិទ្យាស្ថានជាតិសង្គមកិច្ច និងសកលវិទ្យាល័យគនើយ៉ាងសៃប៊រ ដើម្បីឱ្យមនុស្សចាស់មានជីវិតកាន់តែប្រសើរនៅក្នុងប្រទេសកម្ពុជាតាមរយៈការចែករំលែកការអប់រំតាមប្រព័ន្ធអនឡាញសម្រាប់គ្រប់គ្រងថែទាំមនុស្សចាស់។ ហើយនេះគឺជាឱកាសមួយសម្រាប់វិទ្យាស្ថានសង្គមកិច្ចនិងសាកលវិទ្យាលមកពីកូរ៉េមួយនេះ នៅក្នុងការចាប់ផ្ដើមនូវកិច្ចសហប្រតិបត្តិការដែលនាំទៅរក រូបរាងនូវកម្មវិធីសិក្សាអប់រំដើម្បីជាប្រយោជន៍នៃការអភិវឌ្ឍន៍រួមគ្នា។
លោក សយ ស៊ីផុន រដ្ឋលេខាធិការក្រសួងសង្គមកិច្ច បានឲ្យដឹងថា ការសិក្សាស្រាវជ្រាវអភិវឌ្ឍន៍រួមគ្នា ធ្វើការផ្លាស់ប្ដូរទៅវិញទៅមកលើ សម្ភារៈសិក្សាហើយសាកលវិទ្យាល័យទាំងពីរបានបង្កើតនេះជាការអប់រំតាមប្រព័ន្ធអនឡាញសម្រាប់គម្រោងការគ្រប់គ្រងថែទាំមនុស្សចាស់ សម្រាប់បុគ្គលជំនាញគ្រប់គ្រងក្នុងប្រទេសកូរ៉េ។
លោកបានបន្តថា វិទ្យាស្ថាទាងពីរនឹងធ្វើការចែករំលែកការងារទាំងនេះ ជាមួយទៅវិញទៅមក ដើម្បីមនុស្សចាស់កម្ពុជា ក្នុងគោលដៅធ្វើឱ្យ ប្រសើរឡើង នូវសុខមាលភាពរបស់មនុស្សចាស់៕