(ភ្នំពេញ)៖ ពេញមួយថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨ម្សិលមិញនេះ គ្មានអ្នកជិះបញ្ច្រាសរង្វង់មូលវិមានឯករាជ្យនោះទេ។ នេះបើយោងតាមរបាយការណ៍របស់ អាជ្ញាធរខណ្ឌដូនពេញ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។
របាយការណ៍របស់អាជ្ញាធរខណ្ឌដូនពេញ បានឲ្យដឹងថា នាថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ចាប់ពីម៉ោង០៧៖០០នាទី ដល់ម៉ោង២២៖០០នាទី កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ សហការជាមួយការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅតែបន្តអនុវត្តយុទ្ធនាការឃាត់យានយន្ត ដែលបើកបញ្រ្ចាសទិសដៅចរាចរណ៍ នៅរង្វង់មូលជុំវិញវិមានឯករាជ្យ និងផ្លូវព្រះសុរាម្រឹត ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ប៉ុន្តែនៅថ្ងៃទី០៧ ខែវិច្ឆិកាម្សិលមិញនេះ គ្មានអ្នកជិះល្មើសច្បាប់ឡើយ៕