(ភ្នំពេញ)៖ លោក ចាន់ គឹមសេង ឋានន្ដរស័ក្ដិឧត្តមអគ្គានុរក្សពន្ធនាគារថ្នាក់លេខ១ នៃក្របខ័ណ្ឌមន្ដ្រីពន្ធនាគារ ត្រូវបានព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជក្រឹត្យផ្ទេរមក ក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិកម្ពុជា ឋានន្ដរស័ក្ដិ នាយឧត្តមសេនីយ៍។
នេះបើតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។
សូមអានខ្លឹមសារលម្អិត នៃព្រះរាជក្រឹត្យដែលមានទាំងស្រុងនៅខាងក្រោមនេះ៖