(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៤,៩៨៣គ្រឿង រកឃើញល្មើសច្បាប់៧៨៧គ្រឿង(ម៉ូតូ៨២%) អប់រំ១៥៦គ្រឿង និងផាកពិន័យ៦៣១គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់​នៅថ្ងៃទី៧ ខែវិច្ឆិកានេះ ត្រួតពិនិត្យរួមបានចំនួន២,៦៥៤គ្រឿង, អប់រំ១៣៥គ្រឿង និងផាកពិន័យ៨៧៨គ្រឿង។

សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី៧ ខែវិច្ឆិកានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៣១,៣៨៤គ្រឿង រកឃើញយានយន្តល្មើស៦,៨៥៥គ្រឿង(ម៉ូតូ៧៩%) ក្នុងនោះអប់រំ១,១៤៣គ្រឿង និងផាកពិន័យ៥,៧១២គ្រឿង៕