ទស្សនាការផ្សាយផ្ទាល់២៤ម៉ោងរបស់ទូរទស្សន៍ Fresh News តាមរយៈ
Smart TV, កុំព្យូទ័រ និងលើទូរស័ព្ទ

(ភ្នំពេញ)៖ សរុបព័ត៌មានជាតិ-អន្តរជាតិពិសេសៗ ប្រចាំថ្ងៃទី0៧ ខែវិច្ឆិកា  ឆ្នាំ២០១៨ (ផ្សាយពីថ្ងៃចន្ទ-សុក្រ ចាប់ពីម៉ោង ៧៖០០នាទីយប់)។​

* ព័ត៌មានជាតិ (Cambodia News)

១៖ នាយករដ្ឋមន្ត្រីអ៉ីតាលី ផ្ញើលិខិតអបអរសាទរ និងប្រកាសធ្វើការឲ្យកាន់តែប្រសើរជាមួយសម្តេចតេជោ ហ៊ុន សែន (ចុចអាន)

២៖ សម្តេចតេជោ ហ៊ុន សែន ទាត់ចោលការលើកឡើងរបស់ទណ្ឌិត សម រង្ស៉ី ដែលថានឹងមានការដោះលែងលោក កឹម សុខា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ខាងមុខ (ចុចអាន)

៣៖ ថ្ងៃទី១០ វិច្ឆិកា គឺជាខួប៤២ឆ្នាំនៃការស្លាប់កូនប្រុសដំបូងរបស់សម្តេច ក្នុងរបបប៉ុលពត សម្តេចនឹងមិនធ្វើអ្វីទាំងអស់ ដោយសារជាថ្ងៃសោកសង្រេងបំផុត ដែលមិនអាចបំភ្លេចបាន (ចុចអាន)

៤៖ សម្តេចតេជោ ហ៊ុន សែន៖ ពលរដ្ឋខ្មែរចងចាំជានិច្ច និងដឹងគុណូបការៈព្រះបរមរតនកោដ្ឋ ដែលធ្វើព្រះរាជបូជនីយកិច្ច ទាមទារឯករាជ្យពីបារាំង (ចុចអាន)

៥៖ សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យពន្លឿនសាងសង់ផ្លូវជាតិលេខ២, លោក ស៊ុន ចាន់ថុល ថា នឹងចាប់ផ្តើមសាងសង់នៅដើមឆ្នាំ២០១៩​ (ចុចអាន)

៦៖ នាយករដ្ឋមន្រ្តីកម្ពុជា ស្នើឱ្យក្រសួងពីរពិនិត្យលើសំណុំរឿងសហជីព និងពន្លឿនចាត់ការ ដើម្បីឱ្យថ្នាក់ដឹកនាំសហជីពលែងព្រួយបារម្ភរឿងទោស (ចុចអាន)

៧៖ លោក គង់ គាំ ប្រកាសមិនបន្តដំណើរជាមួយជម្រើសបែបប្រទេសទុយនេស៊ី និងស៊ែរប៊ី ដែលមេដឹកនាំ CNRP ប្រកាន់យកនោះទេ
(ចុចអាន)

៨៖ ទំហំពាណិជ្ជកម្មកម្ពុជា-អាមេរិក មានជាង៣ពាន់លានដុល្លារ នៅ៩ខែឆ្នាំនេះ, កម្ពុជានាំចេញទៅអាមេរិកជាង២.៨លានដុល្លារ ខណៈអាមេរិកនាំមកកម្ពុជាត្រឹមជាង៣២០លានដុល្លារ (ចុចអាន)

៩៖ រដ្ឋមន្ត្រី ថោង ខុន ជំរុញវិស័យរដ្ឋ-ឯកជនខិតខំពង្រឹង និងពង្រីកផលិតផលទេសចរណ៍ថ្មីៗ ដើម្បីទាក់ទាញទេសចរឱ្យស្នាក់នៅយូរ និងចាយច្រើននៅកម្ពុជា (ចុចអាន)

* ព័ត៌មានអន្តរជាតិ (World News)

១៖ ទីបំផុត​បក្សប្រជាធិបតេយ្យ​​ក្លាយជា​អ្នកគ្រប់គ្រង​​សភាអាមេរិក​វិញម្តង ខណៈបក្សសាធារណរដ្ឋនៅតែបន្តគ្រប់គ្រងព្រឹទ្ធសភា (ចុចអាន)

២៖ ឥណ្ឌូណេស៉ី៖ យន្ដហោះរបស់ក្រុមហ៊ុន Lion Air ធ្លាក់ចូលសមុទ្រជាមួយមនុស្ស១៨៩នាក់ មានបញ្ហាកុងទ័រល្បឿនក្នុងការ
(ចុចអាន)ហោះហើរ៤លើកចុងក្រោយ (ចុចអាន)

៣៖ ក្រុមហ៊ុន Boeing ត្រៀមចេញការព្រមានថា យន្តហោះ​ប្រភេទថ្មី 737 MAX 8 ពេលជួប​បញ្ហាបច្ចេកទេស នោះវានឹងដាំក្បាលចុះ​ក្រោម​តែម្តង (ចុចអាន)

៤៖ អតីតអនុប្រធានាធិបតីជំនាន់លោក អូបាម៉ា​ នឹងត្រូវជ្រើសតាំង​ជាបេក្ខជន​ប្រធានាធិបតី​ តំណាងឲ្យបក្សប្រជាធិបតេយ្យ​​ សម្រាប់​ការបោះឆ្នោតឆ្នាំ២០២០​ (ចុចអាន)

៥៖ ចិននឹងធ្វើឱ្យបរិយាកាសធ្វើជំនួញ កាន់តែល្អប្រសើរ សម្រាប់ក្រុមហ៊ុនឯកជន (ចុចអាន)

៦៖ ប្រទេសចិន​នឹងទទួលបាន​យន្តហោះទី​២,០០០គ្រឿង ពីក្រុមហ៊ុន​អាមេរិក Boeing ក្នុងពេលឆាប់ៗ (ចុចអាន)

៧៖ ក្រុមហ៊ុនកូរ៉េខាងត្បូង Hyundai និង Kia បោះទុន​វិនិយោគ​២៥០លានដុល្លារ​​ជាមួយក្រុមហ៊ុន Grab ដើម្បីអភិវឌ្ឍន៍​សេវាដឹកជញ្ជូន​នៅ​តំបន់អាស៊ីអាគ្នេយ៍ (ចុចអាន)

៨៖ ប៉ូលិសបារំាងចាប់ខ្លួនមនុស្ស៦នាក់ សង្ស័យថារៀបចំគំរោងវាយប្រហារលោក ម៉ាក្រុ (ចុចអាន)

៩៖ រថភ្លើងដឹកទំនិញចិន-អឺរ៉ុប ជើងទី១ពាន់ ចេញដំណើរឆ្ពោះទៅតំបន់អាស៊ីកណ្តាល និងទ្វីបអឺរ៉ុប (ចុចអាន)