(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ស្អែកនេះ នឹងជួបសំណេះសំណាល និងប្រគល់រង្វាន់ដល់សិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) និទ្ទេស A ចំនួន ៤០៨នាក់។ ពិធីសំណេះសំណាល និងប្រគល់រង្វាន់នេះ នឹងធ្វើឡើងនៅវិមានសន្តិភាព។
សូមបញ្ជាក់ថា សម័យប្រឡង ២០ សីហា ឆ្នាំ២០១៨ កន្លងទៅនេះ មានអ្នកប្រឡងជាប់ ៧៦,០៣៤នាក់ ស្មើនឹង ៦៧.០៧ភាគរយ។ ក្នុងនោះបេក្ខជនជាប់និទ្ទេស A មានចំនួន ៤០៨នាក់ និទ្ទេស B ចំនួន ២,២២២នាក់ និទ្ទេស C ចំនួន ៦,០៤១នាក់ និទ្ទេស D ចំនួន ១៥,១៨០នាក់ និងនិទ្ទេស E ចំនួន ៥,២១៨៣នាក់។
ដើម្បីជាការលើកទឹកចិត្តដល់សិស្សពូកែកម្រិតនិទ្ទេស A ដែលសុទ្ធសឹងជាធនធានដ៏ពិសេសសម្រាប់សង្គមកម្ពុជានោះ សម្តេចតេជោ ហ៊ុន សែន តែបានផ្តល់កាសឲ្យពួកគេបានចូលជួបសំណេះសំណាលដោយផ្ទាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
សម្រាប់ជំនួបនៅថ្ងៃស្អែកនេះ នាយក នាយិកា អាណាព្យាបាលរបស់សិស្សជាប់និទ្ទេស A ក៏ត្រូវបានអនុញ្ញាតឲ្យចូលរួមផងដែរ៕