(កោះកុង)៖ ក្រោយទទួលបានព័ត៌មានលោក ផៃធូន ផ្លាមកេសន អភិបាលស្តីទីខេត្តកោះកុង នៅរសៀលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨ បានដឹកនាំមន្រ្តីក្រោមឱវាទ ចុះសួរសុខទុក្ខកម្មករ-កម្មការិនី រោងចក្រKKN3 ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសកោះកុង ដែលបានដួលសន្លប់ចំនួន២៨នាក់ ក្នុងនោះមានអ្នកមានផ្ទៃពោះចំនួន៦នាក់។
តាមមន្រ្តីជំនាញនៅសាលាខេត្តកោះកុង និងតាមព័ត៌មានពីជនរងគ្រោះ បានបង្ហាញថា ហេតុការណ៍នេះបានកើតឡើងដោយសារឆ្លងចរន្តកណ្តឹងប្រកាសអាសន្នបានបន្លឺឡើង។
លោកអភិបាលខេត្តស្តីទី បានចុះសួរសុខទុក្ខកម្មករ-កម្មការិនី ដោយបានពាំនាំនូវគ្រឿងភេជ្ជៈ និងថវិកាមួយចំនួនផងដែរ យកទៅជួយឧបត្ថម្ភជូនជនរងគ្រោះ។
លោកអភិបាលស្តីទី បានប្រាប់ជនរងគ្រោះថា សូមបងប្អូនកុំមានការព្រួយបារម្មណ៍ឲ្យសោះ ក្រុមគ្រូពេទ្យបានយកចិត្តទុកដាក់ មិនទុកបងប្អូនចោលទេ មើលទាល់តែជាអាចវិលត្រឡប់ធ្វើការវិញបាន ហើយមិនតម្រូវឲ្យបង់ប្អូនបង់នូវថវិកាអ្វីឡើយ។ ហេតុនេះហើយ កុំមានការព្រួយបានរម្មណ៍អ្វីឲ្យសោះ និងសូមចូលរួមថែរក្សាសុខភាពឲ្យបានល្អគ្រប់ៗគ្នា។
លោកវេជ្ជៈបណ្ឌិត ហ៊ឡៃ ស៊ុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានឲ្យដឹងថា ជនរងគ្រោះដែលបានដួលសន្លប់ និងត្រូវបានបញ្ជូនមកព្យាបាលនេះ មិនតម្រូវឲ្យពួកគាត់បង់ថ្លៃសេវាកម្មនោះទេ ហើយក្រុមគ្រូពេទ្យ មានការយកចិត្តទុកដាក់ខ្លាំងណាស់មិនថា តែកម្មករ-កម្មការិនី និងប្រជាពលរដ្ឋឡើយ គឺក្រុមគ្រូពេទ្យ អនុវត្តន៍ទៅតាមក្រមសីលធម៌ វិជ្ជាជីវៈ ជាគ្រូពេទ្យបម្រើការជូន២៤ម៉ោងលើស២៤ម៉ោង៕