Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមហ៊ុន ខ្មែរប៊ែវើ រីជីស បង្កើតកម្មវិធី «ខ្ញុំឆ្នើម» ដើម្បីជំរុញទឹកចិត្តសិស្សានុសិស្ស ឲ្យមានផ្នត់គំនិតវិជ្ជមាន ត្រៀមខ្លួនចូលថ្នាក់ឧត្តមសិក្សា

07-11-2018 15:51

(ភ្នំពេញ)៖ ដើម្បីចែករំលែកបទពិសោធន៍ និងលើកទឹកចិត្តសិស្សានុសិស្ស ឲ្យខិតខំប្រឹងប្រែងរៀនសូត្របន្ថែមទៀតនោះ ក្រុមហ៊ុន ខ្មែរប៊ែវើរីជីស បានរៀបចំកម្មវិធីមួយដែលមានឈ្មោះថា «ខ្ញុំឆ្នើម» ជាកម្មវិធីជំរុញទឹកចិត្តសិស្ស ឲ្យមានផ្នត់គំនិតវិជ្ជមាន ដើម្បីត្រៀមខ្លួនចូលថ្នាក់ឧត្តមសិក្សា និងទទួលបានជោគជ័យខ្ពស់លើការសិក្សា និងការងារ។

កម្មវិធី «ខ្ញុំឆ្នើម» ត្រូវបានរៀបចំឡើងកាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ កម្មវិធី «ខ្ញុំឆ្នើម» ត្រូវបានរៀបចំឡើងនៅវិទ្យាល័យ ជា ស៊ីម សាមគ្គី ដែលមានសិស្សឆ្នើមថ្នាក់ទី១២ ប្រមាណ ១៦៥ នាក់ចូលរួម។

កញ្ញា ថុង វិច្ឆិកា សិស្សថ្នាក់ទី១២នៃវិទ្យាល័យនៃ ជា ស៊ីម សាមគ្គីឲ្យដឹងថា កញ្ញា ថុង វិច្ឆិកា សិស្សថ្នាក់ទី១២ នៃវិទ្យាល័យ ជា ស៊ីម សាមគ្គី បានឲ្យដឹងថា «កម្មវិធី ខ្ញុំឆ្នើម ល្អសម្រាប់សិស្សថា្នក់ទី១២ ដោយសិក្ខាសាលានេះប្រាប់អំពីវិធីសាស្រ្តជោគជ័យ ក្នុងការត្រៀមចូលមហាវិទ្យាល័យ និងការងារ។ មិនត្រឹមតែប៉ុណ្ណោះ បងៗសិស្សអាហារូបករណ៍ ជីប ម៉ុង បានចែករំលែកបទពិសោធន៍ និងវិធីសាស្រ្តក្នុងការដាក់ពាក្យ និងប្រលងដើម្បីទទួលបានអាហារូបករណ៍នេះផងដែរ។ ខ្ញុំចង់ឲ្យមានសិក្ខាសាលាបែបនេះជារៀងរាល់ឆ្នាំ ដើម្បីផ្តល់បទពិសោធន៍ ព័ត៌មាន និងចំណេះ ដល់យុវសិស្សជំនាន់ក្រោយៗទៀត»។

ក្នុងនោះដែរក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានឧបត្ថម្ភកុំព្យូទ័រលើតុ និងធុងសំរាមជូនវិទ្យាល័យ ជា ស៊ីម សាមគ្គី ដើម្បីចូលរួមលើកស្ទួយ បរិស្ថានស្អាតក្នុងសាលារៀន និងសម្រួលដល់ការសិក្សារបស់សិស្សានុសិស្ស ក្នុងការសិក្សាស្រាវជ្រាវបន្ថែមផងដែរ។

សូមជម្រាបថា ក្រៅពីវិទ្យាល័យ ជា ស៊ីម សាមគ្គីក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស គ្រោងនឹងរៀបចំកម្មវិធី «ខ្ញុំឆ្នើម» ក្នុងវិទ្យាល័យរដ្ឋចំនួន៣ទៀតក្នុងរាជធានីភ្នំពេញ៕