(កំពង់ឆ្នាំង)៖ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង នាថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានប្រារព្ធពិធីចែកអាវរងា ជូនដល់នាយរងអាវុធហត្ថចំនួន១៧៣នាក់ ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជា ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកតិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។
ក្នុងពិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្ត, មេបញ្ជាការរងនាយរងសេនាធិការ, ប្រធានមន្ទីរ, អនុប្រធានមន្ទីរ, នាយការិយាល័យ, មេបញ្ជាការ តាមបណ្តាមូលដ្ឋាន ក្រុង-ស្រុក ស្នាក់ការសន្តិសុខ ជាច្រើនរូបផងដែរ៕