(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ នឹងរៀបចំពិធីប្រណាំងទូក ក្នុងក្របខណ្ឌរាជធានីភ្នំពេញ ដើម្បីចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះប្រខែ អកអំបុក នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុខនេះ។
តាមសេចក្ដីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានបញ្ជាក់ថា ពិធីប្រណាំងទូក ក្នុងក្របខណ្ឌរាជធានីភ្នំពេញនេះ ចាប់ផ្ដើមពីម៉ោង១៣៖០០រសៀលតទៅ នៅក្បែររូបសំណាកតេជោមាស តេជោយត មុខវត្ដឧណ្ណាលោម ដោយមានការចូលរួមពីបណ្ដាទូកប្រកួតទាំងអស់ក្នុងរាជធានីភ្នំពេញ។
រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ទៀតថា ការរៀបចំពិធីប្រណាំងទូក ក្នុងក្របខណ្ឌរាជធានីភ្នំពេញនេះ គឺដើម្បីចូលរួមអបអរសាទរ ក្នុងឱកាសព្រះរាជពីធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២១-២២-២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ខាងមុខ៕
ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ៖