(ភ្នំពេញ)៖ នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ លោក ហាស់ វ៉ារី ក្រៅពីជាទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ក៏ជាក្រុមការងារចុះពង្រឹងថ្នាក់ជាតិបក្សប្រជាជនកម្ពុជា ប្រចាំស្រុកព្រៃឈរ និងស្រុកទឹកឈូ ខេត្តកំពត ព្រមទាំងបុត្រ និងចៅៗ មានទុក្ខយ៉ាងក្រៀមក្រំ ដោយ លោកស្រី តាំង ស៊ូអេង ត្រូវជាភរិយា ជាម្តាយ ជាជីដូនមួយ បានទទួលមរណភាព កាលពីថ្ងៃអង្គារ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងជន្មាយុ៧៥ឆ្នាំ ដោយជរាពាធ។
សពត្រូវតម្កល់ធ្វើបុណ្យ នៅរោងចក្រ វេស្សវណ្ណ ស្ថិតនៅភូមិរលួស ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត (ហួសច្រក ចូលរមណីយដ្ឋាន បូកគោ ចំងាយ៨០០ម៉ែត្រ។ ពិធីបុណ្យសពនេះ ប្រារព្ធធ្វើចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ព្រឹក ថ្ងៃច័ន្ទ ទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨។
ដំណឹងមរណភាពនេះ ចាត់ទុកជាការជូនដំណឹងដល់បងប្អូន និងញាតិមិត្តជិតឆ្ងាយចូលរួមក្នុងពិធីបុណ្យសពនេះ៕