(ភ្នំពេញ)៖ មនុស្សភាគច្រើនមានការធុញទ្រាន់យ៉ាងខ្លាំងជាមួយនឹងដំបូលស័ង្កសីរបស់គាត់ ដែលប្រក់បានត្រឹម ៣ ទៅ៤ឆ្នាំ ប៉ុណ្ណោះ ក៏ចាប់ផ្តើមច្រែះ និងធ្លុះធ្លាយ ហើយត្រូវជួសជុល និងផ្លាស់ប្តូរដំបូលជាញឹកញាប់។
ពួកគាត់បានធ្វើដូច្នេះដដែលៗ ព្រោះគិតថា គ្រប់ម៉ាកនៃផលិតផលស័ង្កសីគឺសុទ្ធតែមានគុណភាពដូចគ្នា និងមានអាយុកាលបានត្រឹមប៉ុណ្ណឹង។
ការផ្លាស់ប្តូរញឹកញាប់នេះធ្វើឲ្យពួកគាត់ខាតទាំងពេលវេលា ប្រាក់កាក់ កំលាំង និងខាតប្រយោជន៍ជាច្រើនទៀត។ អ្នកមិនអាចមើលដឹងនឹងភ្នែកថាតើ ស័ង្កសីណាមានគុណភាព និងស័ង្កសីណាគ្មានគុណភាពនោះឡើយ។
ផលិតផលស័ង្កសីនៅកម្ពុជាបច្ចុប្បន្នមានពីរប្រភេទគឺ ប្រភេទស័ង្កសី PPGL មានស្រោបអាលុយមីញ៉ូមដែលអាចការពារជាតិអាស៊ីត និងក្បុងដែលមានក្នុងទឹកភ្លៀង និងលាមកសត្វយ៉ាងមានប្រសិទ្ធភាព ហើយក៏អាចការពារកម្តៅបានល្អផងដែរ។
ប្រភេទស័ង្កសី PPGI គឺមិនមានស្រោបសារធាតុអាលុយមីញ៉ូមនោះឡើយ ហេតុនេះហើយបានជាស័ង្កសីប្រភេទនេះ ងាយនឹងច្រែះធ្លុះ ហើយក្តៅខ្លាំង។
តាមរយៈវីដេអូខាងក្រោម លោកអ្នកនឹងយល់កាន់តែច្បាស់ថាតើ ហេតុអ្វីបានជាផលិតផលដំបូលស័ង្កសីរបស់អ្នកឆាប់ច្រែះ ហើយអ្នកគួរជ្រើសរើសផលិតផលដំបូលបែបណាដែលមានគុណភាព និងមានការធានារយៈពេលយូរអង្វែង៖