(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារសារលិខិតជូនជនរួមជាតិ ក្នុងទិវាជាតិអាហារូបត្ថម្ភលើកទី៥ (៦​ វិច្ឆិកា ២០១៤-៦ វិច្ឆិកា ២០១៨) ក្រោមប្រធានបទ «ផ្តល់អាហារូបត្ថម្ភល្អដល់កូនអ្នក គឺជាការវិនិយោគដ៏ប្រសើរ»។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានសម្តែងនូវមនោសញ្ចេតនារីករាយ និងគាំទ្រយ៉ាងពេញទំហឹង ចំពោះការរៀបចំ ទិវាជាតិអាហារូបត្ថម្ភលើកទី៥ ដើម្បីបំផុសស្មារតីដល់ភាគីពាក់ព័ន្ធទាំងអស់ ទាំងរាជរដ្ឋាភិបាល ទាំងដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៉ីវិល វិស័យឯកជន អ្នកស្រាវជ្រាវ និងបងប្អូនជនរួមជាតិ ឲ្យកាន់តែច្បាស់ថា៖ រាល់ការចំណាយទៅលើ ការផ្តល់អាហារូបត្ថម្ភល្អដល់កុមារ គឺជាការវិនិយោគសម្រាប់ការអភិវឌ្ឍសង្គម មូលធនមនុស្ស និងសេដ្ឋកិច្ចជាតិ និងលើកទឹកចិត្តដល់អ្នកពាក់ព័ន្ធទាំងនោះ ឲ្យចូលរួមចំណែកដោះស្រាយបញ្ហា អាហារូបត្ថម្ភ ចែករំលែកបទពិសោធន៍ កៀរគរធនធាន និងបង្កើនការវិនិយោគទៅលើអាហារូបត្ថម្ភ ក្នុងគោលដៅដើម្បីកុមារ និងស្រ្តីមានសុខភាពល្អ ប្រសិទ្ធិភាពការងារ និងដើម្បីរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍសង្គមជាតិយើង។

បើតាមសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន, ផ្អែកតាមការសិក្សាបែបវិទ្យាសាស្ត្រ រាល់ការវិនិយោគមួយដុល្លារ លើអាហារូបត្ថម្ភ យើងនឹងទទួលផលដោយប្រយោល ចំនួន១៦ដុល្លារមកវិញ តាមរយៈការបង្កើតមូលធនមនុស្ស និងកំណើនសេដ្ឋកិច្ចជាតិ សម្រាប់ថ្ងៃអនាគតផងដែរ៕

ខាងក្រោមនេះ ជាសារលិខិតរបស់សម្តេចតេជោ ហ៊ុន​ សែន៖