(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ការិយាល័យអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានរៀបចំសិក្ខាសាលា និងពិគ្រោះយោបល់ ស្តីពី «អ្នកនាំពាក្យសកម្ម ឆ្ពោះទៅប្រសិទ្ធភាពជាមួយនឹងកិច្ចថែរក្សា និងលើកតម្កើងអធិបតេយ្យ ឯករាជ្យ និងមោទនជាតិ»។
សិក្ខាសាលានេះ ដឹកនាំដោយ លោក ផៃ សុីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា។
សិក្ខាសាលានេះ ប្រព្រឹត្តឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅវិមានមិត្តភាព មានការអញ្ជើញចូលរួមពីសំណាក់អ្នកនាំពាក្យមកពីបណ្តាក្រសួង-ស្ថាប័ន ព្រមទាំងតំណាងប្រព័ន្ធផ្សព្វផ្សាយនានា ដែលកំពុងដំណើរការនៅប្រទេសកម្ពុជាផងដែរ៕