ទស្សនាការផ្សាយផ្ទាល់២៤ម៉ោងរបស់ទូរទស្សន៍ Fresh News តាមរយៈ
Smart TV, កុំព្យូទ័រ និងលើទូរស័ព្ទ
(ភ្នំពេញ)៖ សរុបព័ត៌មានជាតិ-អន្តរជាតិពិសេសៗ ប្រចាំថ្ងៃទី0៦ ខែវិច្ឆិកា ឆ្នាំ២០១៨ (ផ្សាយពីថ្ងៃចន្ទ-សុក្រ ចាប់ពីម៉ោង ៧៖០០នាទីយប់)។
* ព័ត៌មានជាតិ (Cambodia News)
១៖ រដ្ឋមន្ត្រីព័ត៌មាន ប្រាប់ទូតអាមេរិកចប់អាណត្តិថា កម្ពុជាមិនដែលបិទការផ្សាយរបស់ VOA និង RFA នោះទេ ហើយចង់ឲ្យមានការិយាល័យនៅកម្ពុជាងាយស្រួលទាក់ទង (ចុចអាន)
២៖ កម្ពុជា-ថៃ ឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការងារ ត្រួតពិនិត្យគ្រឿងញៀនកាន់តែខ្លាំងឡើង សម្រាប់សេចក្តីសុខប្រជាជនទាំង២ប្រទេស ក៏ដូចជាពិភពលោកទាំងមូល (ចុចអាន)
៣៖ ក្រុមហ៊ុនផ្គត់ផ្គង់អ៊ីនធើណេតធំៗនៅកម្ពុជា រងការវាយប្រហារ DDoS ធ្វើឲ្យការផ្តល់សេវាអ៊ីនធើណិតមានល្បឿនយឺត (ចុចអាន)
៤៖ អារ៉ាប់ បង្ហាញឆន្ទៈជួយអភិវឌ្ឍន៍កម្ពុជា ដោយចង់វិនិយោគលើវិស័យឧស្ម័ន និងឲ្យកម្ពុជានាំទំនិញរបស់ខ្លួន មកចែកចាយដោយមិនបង់ប្រាក់មុនមានទំហំប្រាក់ ៥០០លានដុល្លារ (ចុចអាន)
៥៖ សម្តេចពញាចក្រី ហេង សំរិន ស្នើឲ្យសិក្សាសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩ ឲ្យបានហ្មត់ចត់ និងគ្រប់ជ្រុងជ្រោយ (ចុចអាន)
៦៖ រដ្ឋមន្ត្រីការពារជាតិ៖ នយោបាយឈ្នះ-ឈ្នះ ដើរតួនាទីសំខាន់សម្រាប់ទប់ស្កាត់ និងបង្ក្រាបបដិវត្តន៍ពណ៌នៅកម្ពុជា (ចុចអាន)
៧៖ រដ្ឋមន្រ្តីពាណិជ្ជកម្ម៖ ការចូលរួមព្រឹត្តិការណ៍ពិព័រណ៍នាំចូលអន្ដរជាតិចិន ជាការគាំទ្រគោលនយោបាយសកលភាវូបពាណិជ្ជកម្ម (ចុចអាន)
៨៖ ទូរស័ព្ទថាត្រូវរង្វាន់ Power Bank តែពេលទៅយក បង្ខំឲ្យទិញទំនិញខ្ទង់ពាន់ដុល្លារ, សមត្ថកិច្ចចុះបង្ក្រាបអំពើឆបោកនៅក្រុមហ៊ុន DUVERA KITCHEN Cambodia ក្នុងសណ្ឋាគារដំរីជាន់ខ្លា (ចុចអាន)
៩៖ មេសិទ្ធិមនុស្សកម្ពុជា៖ ការពិចារណាដកអនុគ្រោះពន្ធរបស់ EU ប្រៀបដូចជាកំពុងបំផ្លាញសមិទ្ធផលរបស់ខ្លួននៅកម្ពុជា (ចុចអាន)
១០៖ លោក កែវ រ៉េមី៖ លោកស្រី រ៉ូណា ស្មីត មិននិយាយពី លោក កឹម សុខា (ចុចអាន)
១១៖ សម្ដេចក្រឡាហោម ស ខេង៖ តម្រូវការឱសថកាន់តែច្រើន ជាឱកាសកាន់តែល្អដល់ក្រុមឧក្រិដ្ឋជន ដែលផលិតឱសថក្លែងក្លាយ និងអន់គុណភាព (ចុចអាន)
១២៖ លោកស្រី រ៉ូណា ស្មីត ជជីកសួរច្រើន រឿងសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន ពេលជួបរដ្ឋមន្ត្រីព័ត៌មាន (ចុចអាន)
* ព័ត៌មានអន្តរជាតិ (World News)
១៖ ក្រុមមន្ត្រីជាន់ខ្ពស់កូរ៉េខាងជើង នឹងបំពេញទស្សនកិច្ចទីក្រុងញូយ៉ក នៃសហរដ្ឋអាមេរិក (ចុចអាន)
២៖ ប្រធានាធិបតីបារាំង៖ សហភាពអឺរ៉ុបគួរតែបង្កើតកងទ័ពពិតប្រាកដមួយ ដើម្បីការពារសត្រូវក្បែររបងផ្ទះ (ចុចអាន)
៣៖ ក្រុមហ៊ុនយក្សរបស់ចិន សម្រេចបើកឧទ្យានវិទ្យាសាស្ត្រ-បច្ចេកវិទ្យា នៅភាគខាងលិចប្រទេសឥណ្ឌា (ចុចអាន)
៤៖ យន្តហោះចម្បាំងរុស្ស៊ី Su-27 ហោះឆាបពីមុខយន្តហោះអាមេរិក EP-3E Aries លើដែនសមុទ្រខ្មៅ, អាមេរិកអះអាងថា វាជាទង្វើគ្រោះថ្នាក់បំផុត (ចុចអាន)
៥៖ ជប៉ុន៖ អត្រាមនុស្សវ័យក្មេងដែលធ្វើអត្តឃាត មានការកើនឡើងខ្ពស់ នាពេលជាង៣ទសវត្សរ៍មកនេះ (ចុចអាន)
៦៖ អ៊ីស្រាអែលព្រមានបាញ់កម្ទេចប្រព័ន្ធមីស៊ីល S-300 ដែលរុស្ស៊ីទើបបំពាក់ឲ្យស៊ីរីក្តៅៗ (ចុចអាន)
៧៖ ការស្ទង់មតិថ្មី៖ ប្រជាជនអាមេរិកតែ៥១%ប៉ុណ្ណោះជឿថា សហរដ្ឋអាមេរិកមានប្រជាធិបតេយ្យពិតប្រាកដ (ចុចអាន)
៨៖ សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មឡើងវិញទាំងស្រុង ប្រឆាំងនឹងវិស័យប្រេង, ហិរញ្ញវត្ថុ និងដឹកជញ្ជូនរបស់អ៊ីរ៉ង់ ខណៈប្រទេសលោកខាងលិច បង្ហាញការសោកស្តាយ ចំពោះការសម្រេចចិត្តនេះ (ចុចអាន)
៩៖ សារព័ត៌មានតួកគី៖ អារ៉ាប៊ីសាអូឌីតបញ្ជូនអ្នកជំនាញគីមីមកតួកគី ដើម្បីបំផ្លាញភស្ដុតាងសម្លាប់លោក Khashoggi (ចុចអាន)
១០៖ UNICEF៖ សង្គ្រាមត្រូវតែបញ្ចប់ជាបន្ទាន់ ដើម្បីជួយសង្រ្គោះកុមារយ៉េមែនចេញពីឋាននរកនៅលើដី (ចុចអាន)