(ស្ទឹងត្រែង)៖ សាខាកាំកុងត្រូលខេត្តស្ទឹងត្រែង សហការជាមួយកម្លាំងចំរុះ បានចុះពិនិត្យចំណីអាហារ ដែលបងប្អូនអាជីវករថៃយកមកតាំងលក់តាមតូប លក់តាមដងផ្លូវ នៅខេត្តស្ទឹងត្រែង ដើម្បីស្រាវជ្រាវ មើលថា តើចំណីអាហាណាមួយហួសសុពលភាព និងគ្មានគុណភាពប្រើប្រាស់ គឺត្រូវដកហូតយកមកកំទេចចោល ដើម្បីជួយការពារផ្នែកសុខភាពទៅដល់អ្នកបរិភាគ។
ក្នុងសកម្មភាពចុះពិត្យចំណីអាហារនៅខេត្តស្ទឹងត្រែង នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ លោក គឹម ប្រុស ប្រធានសាខាកាំកុងត្រូលខេត្ត បានបញ្ជាក់ថា ការចុះពិនិត្យទំនិញ គឺចង់លើកកំពស់សុខភាពដល់អ្នកប្រើប្រាស់ និងចៀសវាងកុំឲ្យភ្ញៀវទេសចរ ឬប្រជាពលរដ្ឋនៅក្នុងខេត្ត ឬទីជនបទបរិភោគចំណីអាហារទាំងនេះ មានផលប៉ះពាល់ ផ្នែកសុខភាព ជាពិសេសក្នុងពេលដែលបងប្អូនអាជីវករថៃយកមកតាំងលក់ក្នុងពិធីតាំងពិពរណ៌លក់ទំនិញនេះ។
លោក សាយ កុសល អភិបាលក្រុង បញ្ជាក់ដែរថា កន្លងមន្ត្រីជំនាញបានយកចំណីអាហារមូយចំនួន មកធ្វើពិសោធន៍រកសារធាតុគីមីដូចជា៖ ប្រហិត ត្រី ប្រហិតសាច់គោ បង្គា ប្រហិតក្តាម ម៉ឹក និងត្រីងៀតប្របែលផ្អែមប្រៃនេះជាដើម។
លោកបន្ថែមថា តាមការពិនិត្យជាក់ស្តែង បងប្អូនអាជីវករមួយចំនួន លក់ចំណីអាហារខ្លះ មានគុណភាពល្អហើយខ្លះទៀតមាន សារជាតិ (ហ្វកម៉ាលីន)ច្រើនអាចបង្កផលប៉ះពាល់ដល់អ្នករិភោគ។
ហើយករណីទំនិញមានភាពមិនប្រក្រតីដូចជាគ្មានអនាម័យ ហួសកាលបរិច្ឆាទប្រើប្រាស់ មន្ត្រីយើងដកហូតយកមកកំទេចចោលនិងហាមមិនឲ្យលក់បន្តឡើយ។
លោកស្រី ឡាក់ ហឿង អាជីវករលក់ប្រហិតគ្រប់មុខ ក្នុងពិធីតាំងពិពរណ៌នេះ បានសាទរជាមួយសកម្មភាពចុះពិនិត្យ និងពន្យល់ណែនាំពីមន្ត្រីសាខាព្រោះថា កាណាយើងបានត្រួតពិនិត្យ និងបានយល់ដឹងហើយ ហាក់ដូចជាបានបង្កើនការប្រុងប្រយត្ន័លើកកម្ពស់ថែរក្សាសុខភាពទាំងអស់គ្នា។
លោកស្រីអះអាងថា ទទួលបាននៅចំណេះដឹងនេះ មុនពេលទិញក៏ត្រូវជួយមើលនូវគុណភាពស្លាកសញ្ញា និងកាលបរិច្ឆេទប្រើប្រាស់ជាមុន ដើម្បីកុំឲ្យពេលសមត្ថកិច្ចមកពិនិត្យមានកំហុសដកហូតយកនាំឲ្យខាតបង់ថវិកា៕