(ភ្នំពេញ)៖ ក្រសួងបរិស្ថាន នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានសេចក្ដីប្រកាសព័ត៌មានផ្លូវការមួយ បញ្ជាក់ថា តំបន់ស្នួលស្ទឹងសែន នៃឋបនីយជីវមណ្ឌលបឹងទន្លេសាប ជាតំបន់ដីសើមដ៏មានសារសំខាន់នោះ ដែលទើបនឹងត្រូវបានទទួលស្គាល់ជាអន្ដរជាតិថាជា «តំបន់រ៉ាមសារ»។
បើតាមក្រសួងបរិស្ថាន តំបន់ស្នួលស្ទឹងសែន នៃឋបនីយជីវមណ្ឌលបឹងទន្លេសាប ជាតំបន់ដីសើមទឹកសាប ដែលមានធនធានព្រៃលិចទឹកដ៏ល្អ និងមានប្រឡាផ្ទៃសរុប ៩,២៩៣ហិកតា ត្រូវបានទទួលស្គាល់ជាតំបន់ដីសើមមានសារសំខាន់ជាអន្ដរជាតិ ហៅកាត់ថា «តំបន់រ៉ាមសារ» ដែលទទួលស្គាល់ដោយអនុក្រឹត្យរបស់ រាជរដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨។
តំបន់រ៉ាមសារស្ទឹងសែន ស្ថិតនៅប៉ែកអាគ្នេយ៍នៃបឹងទន្លេសាប ជាប្រភេទតំបន់ដីសើមទឹកសាប សម្បូរដោយព្រៃលិចទឹក មានអាយុកាលជាយូរ និងជាទីជម្រកដ៏សខាន់សម្រាប់ជីវចម្រុះគ្រប់ប្រភេទ។ លើសពីនេះ ព្រៃគុម្ពោត និងវាលស្មៅ ក្នុងតំបន់រ៉ាមសារស្ទឹងសែន គឺមានសារសំខាន់ណាស់ ក្នុងការទ្រទ្រង់ដល់ពពួកសត្វស្លាបទឹក ថនិកសត្វ និងមច្ឆាជាតិជាច្រើនប្រភេទផ្សេងទៀត៕
ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ក្រសួងបរិស្ថាន៖