(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា និងដៃគូពាក់ព័ន្ធ នៅល្ងាចថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានចេញសេចក្ដីប្រកាសរួមគ្នាមួយ ក្រោយបញ្ចប់សន្និសីទថ្នាក់តំបន់ ស្ដីពី «ការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ អន់គុណភាព និងគ្មានច្បាប់អនុញ្ញាត» ដែលមានរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី០៥-០៦ ខែវិច្ឆិកា។
បើតាមសេចក្ដីប្រកាសព័ត៌មាន រាជរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធ បានចាត់ទុកបញ្ហាសុខភាពរបស់ពលរដ្ឋជារឿងមួយដែលសំខាន់បំផុត និងជាបញ្ហាអាទិភាពដែលត្រូវគិតគូរ និងដោះស្រាយ ដោយមិនប្រកាន់ទីកន្លែង ភូមិសាស្ដ្រ នយោបាយ និងស្ថានភាពសេដ្ឋកិច្ចរបស់រដ្ឋណាមួយឡើយ។
ភាគីទាំងអស់ បានទទួលស្គាល់ថា ការរីករាលដាលនៃឱសថក្លែងក្លាយ អន់គុណភាព និងគ្មានច្បាប់អនុញ្ញាត គឺជាហានិភ័យមួយដល់សុខភាព ដែលមិនអាចមើលរំលងបាន ហើយដែលបង្កឲ្យមានផលប៉ះពាល់ដល់សាកលលោកទាំងមូល មិនតែប៉ុណ្ណោះ ទំហំនៃផលប៉ះពាល់ក៏មិនអាចប៉ាន់ប្រមាណបាននៅឡើយ។
នៅក្នុងសេចក្ដីប្រកាសរួមជាប្រវត្តិសាស្ដ្រមួយនេះ រាជរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធ បានសង្កត់ធ្ងន់អំពីតថភាពមួយ ដែលមិនអាចប្រកែកបាន គឺថាការផលិត ការចែកចាយ និងការលក់ដូរផលិតផលសុខាភិបាលក្លែងក្លាយ អន់គុណភាព និងគ្មានច្បាប់អនុញ្ញាត ពិតជាបានបង្កគ្រោះថ្នាក់ដល់សុខភាពសាធារណៈ ប៉ះពាល់ដល់សេដ្ឋកិច្ច និងការកសាងនីតិរដ្ឋ៕
សូមអានខ្លឹមសារលម្អិត នៃសេចក្ដីប្រកាសព័ត៌មានរួម ដែលមាននៅខាងក្រោមនេះ៖