(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៦,៩៣៤គ្រឿង រកឃើញល្មើសច្បាប់១,៥៤៥គ្រឿង(ម៉ូតូ៨១%) អប់រំ២២១គ្រឿង និងផាកពិន័យ១,៣២៤គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់នៅថ្ងៃទី៦ ខែវិច្ឆិកានេះ ត្រួតពិនិត្យរួមបានចំនួន២,៩៩៤គ្រឿង, អប់រំ១៥៦គ្រឿង និងផាកពិន័យ៩៣៩គ្រឿង។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី៦ ខែវិច្ឆិកានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន២៦,៤០១គ្រឿង រកឃើញយានយន្តល្មើស៦,០៦៨គ្រឿង (ម៉ូតូ៧៩%) អប់រំ៩៨៧គ្រឿង និងផាកពិន័យ៥,០៨១គ្រឿង៕