(ភ្នំពេញ)៖ លោកស្រី ស៊ុ ពន្លត និង លោក អោក សៀង បានចុះចែកអំណោយ និងសម្ភារសិក្សា ចែកជូនដល់ សិស្សានុសិស្សចំនួន៧០០នាក់ លោកគ្រូ អ្នកគ្រូ ចំនួន២០នាក់ នៅសាលាបឋមសិក្សា ហ៊ុន សែន ចំពុះក្អែក។
លោកស្រី ស៊ុ ពន្លត បានលើកឡើងថា ការចុះចែកអំណោយនាពេលនេះ គឺមួយផ្នែកជាការលើកទឹកចិត្ត និងមួយផ្នែកទៀតដើម្បីជាការជួយ សម្រួលដល់ជីវភាព របស់សិស្សានុសិស្ស ដែលខ្វះខាត និងរស់នៅក្នុងទីទ័លក្រ។
កម្មវិធីនេះ មានការចូលរួមពី លោក អោក សៀង និង លោកស្រី ស៊ុ ពន្លត និង នាយិកា កែវ វងស្ស សៀក គ្លីនិកកែសម្ផស្ស Megabella និងក្រុមហ៊ុន SK Seven ចែកចាយគ្រឿងសំអាង និងសប្បុរសជនជាច្រើននាក់ទៀត ផងដែរ។
អំណោយ និងសំភារៈសិក្សា ដែលលោកស្រី កែវ វង្សសៀក និងសប្បុរសជនជាច្រើននាក់ ចែកជូននាពេលនោះ រួមមាន ប៊ិច សៀវភៅ សារុង ផលិតផលប្រើប្រាស់ប្រចាំថ្ងៃ ទឹកអនាម័យម៉ាលីហ្សា ឡេលាបស្បែក Dermicare និងថវិកាមួយចំនួនទៀត។
គួរបញ្ជាក់ថា លោកស្រី ស៊ុ ពន្លត បានបង្កើតមូលនិធិមួយ ដើម្បីជួយដល់ប្រជាពលរដ្ឋក្រីក្រ ជួបទុក្ខលំបាក និងរងគ្រោះធម្មជាតិ និងគ្មានទីពឹង មនុស្សចាស់ ជរា ដែលគ្មានសមត្ថភាពប្រកបរបរចិញ្ចឹមជីវិតជាដើម៕