Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្មការិនីបម្រើការនៅរោងចក្រ តំបន់សេដ្ឋកិច្ចពិសេសកោះកុង ២០នាក់ ដួលសន្លប់ សង្ស័យភ័យស្លន់ស្លោ ពេលឮកណ្តឹងប្រកាសអាសន្ន

06-11-2018 10:09

(កោះកុង)៖ សេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News ប្រចាំខេត្តកោះកុង បានឲ្យដឹងថា នៅព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ មានករណីកម្មការិនីរោងចក្រ របស់ក្រុមហ៊ុន KKN3 ក្នុងតំបន់សេដ្ឋកិច្ចពិសេសកោះកុង ចំនួន២០នាក់ បានដួលសន្លប់ ក្នុងនោះមានស្ត្រីមានផ្ទៃពោះចំនួន៥នាក់។

បើតាមការរាយការណ៍បឋម មូលហេតុដែលនាំឲ្យមានការដួលសន្លប់ ជាបន្តបន្ទាប់យ៉ាងដូច្នេះ បណ្តាលមកពីកម្មការិនីទាំងនោះបានឮកណ្តឹង ប្រកាសអាសន្ន ទើបធ្វើឲ្យពួកគាត់ភ័យស្លន់ស្លោយ៉ាងដូច្នេះ។

កម្មការិនីដែលដួលសន្លប់ទាំងអស់នោះ ត្រូវបានដឹកមកពិនិត្យ និងព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង៕