(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចេញសេចក្ដីសម្រេចតែងតាំងលោក ហ៊ត វ៉ាន់ធី ជាប្រធានគណៈកម្មការគ្រប់គ្រងផ្សារអូរឫស្សី (ថ្មី) ហើយនាថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ លោក លឹម សុភា អភិបាលខណ្ឌ៧មករា ក៏បានអញ្ជើញប្រកាសតែងតាំងមុខងារថ្មីជូនលោក ហ៊ត វ៉ាន់ធី ជាផ្លូវការតែម្ដង នៅសាលាខណ្ឌ៧មករា។

ការតែងតាំងមុខងារប្រធានគណៈកម្មការគ្រប់គ្រងផ្សារអូរឫស្សី (ថ្មី) នេះ ត្រូវបានធ្វើឡើងបន្ទាប់ពីប្រធានគណៈកម្មការគ្រប់គ្រងផ្សារអូរឫស្សី (ចាស់) គឺលោក ឡេង គឹមស្រុង ត្រូវបានសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រកាសតែងតាំងឱ្យទៅកាន់មុខងារថ្មីជានាយករដ្ឋបាលក្រុងព្រះសីហនុ នៃខេត្តព្រះសីហនុ៕