(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា បានអញ្ជើញជាអធិបតីភាព ក្នុងបើកសិក្ខាសាលា ស្តីពីការកសាងក្របខណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយ ហិរញ្ញវត្ថុ សម្រាប់ ការរៀបចំសេចក្តីព្រាងច្បាប់សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩ ដែលធ្វើឡើងនៅវិមានរដ្ឋសភា។
សិក្ខាសាលាមានការចូលរួមពីភាគីពាក់ព័ន្ធជាច្រើន ដូចតំណាងអង្គការសហប្រជាជាតិ អង្កការសង្គមស៊ីវិល តំណាងធានទី២ ព្រឹទ្ធសភា គណៈកម្មការជំនាញជាដើម៕