នាឡិកាដៃម៉ាក Holiday Season 2018 មានលក់នៅកម្ពុជាហើយ បន្ទាប់ពីក្រុមហ៊ុន iOne ប្រកាសលក់ជាផ្លូវការ
05-11-2018 17:00
(ភ្នំពេញ)៖ បច្ចុប្បន្ននេះការប្រើប្រាស់ សំភារៈនិយមរបស់ប្រជាពលរដ្ឋកម្ពុជាកំពុងមានសន្ទុះ ជាក់ស្ដែងដូចម៉ូតម៉ាកនាឡិកាអឹចឹង ឃើញថាយុវវ័យហាក់សម្រុកដេញជើងគ្នាលើប្រភេទម៉ាកនាឡិកានេះ។
បន្ទាប់ពីមើលឃើញសន្ទុះ នៃការប្រើប្រាស់នាឡិកាដៃ បន្ទាប់ពីទូរស័ព្ទរបស់យុវវ័យនេះ ក្រុមហ៊ុន iOne ជាក្រុមហ៊ុននាំចូល និងចែកចាយគ្រប់ប្រភេទនាឡិកាល្បីៗជាច្រើនម៉ាក បានសម្រេចនាំចូលម៉ាកនាឡិកាម៉ូតថ្មី១ទៀតហើយ ដើម្បីឆ្លើយតបនឹងតម្រូវការនៃការប្រើប្រាស់។
នាឡិកាដែលក្រុមហ៊ុន iOne នាំចូលមកនេះគឺម៉ាក Holiday Season 2018 ដែលជាប្រភេទម៉ូដែល មានការរចនាម៉ូតថ្មី, ប្លែក និងពេញនិយមបំផុតសម្រាប់អ្នកប្រើប្រាស់ ជាច្រើននៅជុំវិញពិភពលោក។
នាឡិកា Holiday Season 2018 ម៉ូតថ្មីនេះត្រូវបាននាំចូល និងចែកចាយផ្ដាច់មុខដោយក្រុមហ៊ុន iOne ព្រមទាំងមានការតាំងបង្ហាញ និងលក់នៅគ្រប់សាខារបស់ iOne2u និងហាងជាដៃគូររបស់ខ្លួនផងដែរ ដោយប្រកាសលក់ចាប់ពីថ្ងៃ០៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះតទៅ។
ដើម្បីអបអរសម្រាប់វត្តមាននាឡិកាថ្មីនេះ គ្រប់សាខាទាំងអស់របស់ iOne2u មានការបញ្ចុះតម្លៃរហូតដល់ទៅ៣០% នៅលើម៉ូតនាឡិកាផ្សេងៗ ព្រមទាំងថែមជូនកាតាបស្ពាយម៉ូតថ្មី, ម៉ាក AGVA ថែមទៀតផង៕