(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ២,២៥៦គ្រឿង រកឃើញល្មើសច្បាប់៣៦៦គ្រឿង(ម៉ូតូ៨២%) អប់រំ១០២គ្រឿង និងផាកពិន័យ២៦៤គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់​នៅថ្ងៃទី០៥ ខែវិច្ឆិកានេះ ត្រួតពិនិត្យរួមបានចំនួន១,២៩៦គ្រឿង, អប់រំ១១៧គ្រឿង និងផាកពិន័យ២៤២គ្រឿង។

សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី៥ ខែវិច្ឆិកានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន១៩,៤៦២គ្រឿង រកឃើញយានយន្តល្មើស៤,៥២៣គ្រឿង (ម៉ូតូ៧៩%) ក្នុងនោះអប់រំ៧៦៦គ្រឿង និងផាកពិន័យ៣,៧៥៧គ្រឿង៕