(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញសេចក្ដីសម្រេចស្ដីពី ការបង្កើតក្រុមការងាររបស់រាជរដ្ឋាភិបាល ដើម្បីដោះស្រាយសំណើ និងសំណូមពររបស់អង្គការសង្គមស៊ីវិល ដែលបានជួបប្រទះ។
សេចក្ដីសម្រេចរបស់សម្ដេចតេជោ ហ៊ុន សែន ដែលចេញនៅថ្ងៃទី០២ ខែវិច្ឆិកា ហើយអង្គភាព Fresh News ទើបទទួលបាននៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានកំណត់ថា ក្រុមការងារនេះ ត្រូវបំពេញការងាររបស់ខ្លួន ក្រោមការណែនាំ និងដឹកនាំផ្ទាល់ពី សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ។
ក្រុមការងាររបស់រាជរដ្ឋាភិបាល ដើម្បីសម្របសម្រួលដោះស្រាយសំណើ និងសំណូមពររបស់អង្គការសង្គមស៊ីវិល មានលោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាប្រធាន និងមានលោក ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ជាអនុប្រធាន អមដោយសមាជិកចំនួន៦រូប៕
សូមអានខ្លឹមសារលម្អិត នៃសេចក្ដីសម្រេចដែលមាននៅខាងក្រោមនេះ៖