(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យ ស្ដីពីការតែងតាំងឋានន្តរស័ក្ដិមន្ត្រី២រូប ឲ្យកាន់តំណែងជាអភិបាលក្រុង-ស្រុក នៃខេត្តតាកែវ និងផ្ទេរភារកិច្ច អភិបាលស្រុកកោះអណ្ដែតចាស់ ឲ្យទៅបម្រើការងារនៅសាលាខេត្តតាកែវវិញ។ នេះបើយោងតាមអនុក្រឹត្យរបស់ប្រមុខរាជរដ្ឋាភិបាល ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។
បើតាមអនុក្រឹត្យបានបញ្ជាក់ថា ការតែងតាំងមន្រ្តីរាជការចំនួន២រូប ឲ្យកាន់មុខតំណែងជាអភិបាលក្រុង-ស្រុក ក្នុងខេត្តតាកែវនេះដែរ រួមមាន៖ លោក កង អាណាន់ មានឋានន្តរស័ក្ដិវរមន្ត្រី ថ្នាក់លេខ១ ជាអភិបាលក្រុងដូនកែវ និងលោក គិន ភក្ដី មានឋានន្តរស័ក្ដិវរមន្រ្តី ថ្នាក់លេខ៤ ជាអភិបាលស្រុកកោះអណ្ដែត។ ចំណែកឯលោក មាស អ៊ុយ ត្រូវផ្ទេរភារកិច្ចមានឋានរន្ដស័ក្ដិវរមន្រ្តី ថ្នាក់លេខ៣ ពីអភិបាលស្រុកកោះអណ្ដែត ឲ្យទៅបម្រើការងារនៅសាលាខេត្តតាកែវផងដែរ៕
ខាងក្រោមនេះ ជាអនុក្រឹត្យ ស្ដីពីការផ្ទេរភារកិច្ច និងតែងតាំងរបស់រាជរដ្ឋាភិបាលកម្ពុជាទាំងស្រុង៖