(កំពង់ធំ)៖ តាមសេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News ប្រចាំខេត្តកំពង់ធំ បានឲ្យដឹងថា នៅរសៀលថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ មានករណីសិស្សចំនួន៣០នាក់ បានពុលអាហារ នៅអនុវិទ្យាល័យពង្រ ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ បណ្តាលដួលសន្លប់ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យសង្គ្រោះ។
តាមសេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News បានបញ្ជាក់ថា សម្រាប់ព័ត៌មានបឋម ចំពោះករណីពុលអាហារនេះ អាចសង្ស័យថា បណ្ដាលមកពីបាយ និងទឹកលក់ក្នុងសាលារៀន។ សម្រាប់ព័ត៌មានបន្ថែម Fresh News នឹងរាយការណ៍បន្ដទៀត៕