ក្រសួងការងារ៖ សហគ្រាស គ្រឹះស្ថានទាំងអស់ ត្រូវអនុញ្ញាតឲ្យកម្មករ និយោជិត ឈប់សម្រាក៣ថ្ងៃ ដោយមានប្រាក់ឈ្នួល ក្នុងព្រះរាជពិធីបុណ្យអុំទូក
05-11-2018 14:33
(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាល វិជ្ជាជីវៈ នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានចេញសេចក្ដីជូនដំណឹងមួយ ដោយប្រាប់ឲ្យសហគ្រាស គ្រឹះស្ថានទាំងអស់ ដែលស្ថិតក្នុងដែនអនុវត្ត នៃច្បាប់ស្ដីពីការងារ ត្រូវអនុញ្ញាតឲ្យកម្មករនិយោជិតទាំងអស់របស់ខ្លួន ឈប់សម្រាកដោយមានប្រាក់ឈ្នួល នៅក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់២៣ ខែវិច្ឆិកា ឆ្នាំ២០១៨។
បើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងការងារ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃនេះបានបញ្ជាក់ថា ប្រសិនបើក្នុងករណីចាំបាច់បំផុត ដែលសហគ្រាស គ្រឹះស្ថាន មិនអាចបញ្ឈប់សកម្មភាពរបស់ខ្លួនបាន ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក គឺត្រូវសម្របសម្រួលជាមួយកម្មករនិយោជិត ឲ្យមានការស្ម័គ្រចិត្ត ព្រមទាំងត្រូវបែងចែកឲ្យមានពេលវេលា និងថ្ងៃឈប់សម្រាកបុណ្យបានសមស្របផងដែរ។ ចំពោះករណីកម្មករនិយោជិត ដែលធ្វើការថ្ងៃឈប់ ក្នុងព្រះរាជពិធីបុណ្យអុំទូកខាងមុខនេះ និងមានសិទ្ធិទទួលបាននូវប្រាក់បំណាច់បន្ថែម ដែលមានចំនួនស្មើនឹងប្រាក់ឈ្នួលថ្ងៃធ្វើការធម្មតា៕
សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្ដីជូនដំណឹងរបស់ក្រសួងការងារទាំងស្រុង៖