(ភ្នំពេញ)៖ មជ្ឈមណ្ឌលថែរក្សាសម្ផស្សដ៏ល្បីរបស់កូរ៉េ ម៉ាក «HANJIN EYMAY» ប្រកាសផ្តល់កាដូជូនការថែរក្សាស្បែកមុខ ឲ្យម៉ដ្ឋរលោងម្តង ដោយឥតគិតថ្លៃដល់អតិថិជនទូទៅ ដើម្បីអបអរសាទរ ចំពោះវត្តមានជាផ្លូវការលើទីផ្សារកម្ពុជា ខណៈការបើកសម្ពោធ ត្រូវបានធ្វើឡើងនៅ ថ្ងៃទី០៤ វិច្ឆិកា ២០១៨ នៅសាលមហោស្រពកោះពេជ្រ។
ថ្លែងនៅក្នុងកម្មវិធីសម្ពោធមជ្ឈមណ្ឌល ថែរក្សាសម្ផស្សដ៏ល្បីរបស់កូរ៉េ ម៉ាក HANJIN EYMAY លើកដំបូងនៅកម្ពុជា ក្នុងចំណោម ភ្ញៀវជាតិនិងអន្តរជាតិយ៉ាងច្រើនកុះករ កញ្ញា COCO នាយកប្រតិបត្តិប្រចាំ HANJIN EYMAY សាខាភ្នំពេញ បានឲ្យដឹងថា ការនាំចូលនូវ ផលិតផលថែរក្សាសម្រស់ HANJIN EYMAY រួមនឹងបច្ចេកទេសថ្មីឈានមុខរបស់កូរ៉េ មកកាន់ទីផ្សារកម្ពុជា គឺជាបេសកកម្មដ៏ធំរបស់នាង ដើម្បីឲ្យប្រជាជនកម្ពុជាទទួលបានភាពស្រស់ស្អាត ក្មេងជាងវ័យពិតៗ សុវត្ថិភាព និង សេវាកម្មល្អរបស់កូរ៉េ តាមកម្រិតស្តង់ដាអន្តរជាតិ។
កញ្ញា COCO បានបន្ថែមថា «យើងមានផ្តល់ជូននូវ សេវាកម្មធ្វើឲ្យមុខម៉ដ្ឋរលោងចំនួនមួយម្តង (៩៧ ដុល្លារ) ដោយឥតគិតថ្លៃ សម្រាប់អតិថិជនគ្រប់រូប ចាប់ពីថ្ងៃទី៤ ដល់៦ វិច្ឆិកា ២០១៨ នៅមជ្ឈមណ្ឌល ថែរក្សាសម្ផស្សដ៏ល្បីរបស់កូរ៉េ ម៉ាក HANJIN EYMAY ដែលមានអាស័យដ្ឋាននៅកោះពេជ្រ អគារលេខ៥-៣៦ ផ្លូវ Elite សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន ភ្នំពេញ ទូរសព្ទលេខ ០១២ ២៨ ៥៥ ៨៥ ឬ ០១១ ៥៩ ០១ ៦៦»។
ក្រៅពីផ្តល់ជូននូវផលិតផល និងឧបករណ៍ទំនើបៗ ក្រោមបច្ចេកវិទ្យាទាន់សម័យ របស់ប្រទេសកូរ៉េ មជ្ឈមណ្ឌលថែរក្សាសម្ផស្សដ៏ល្បីរបស់កូរ៉េ ម៉ាក HANJIN EYMAYក៏មានផ្តល់ជូននូវ សេវាកម្មវះកាត់កែសម្ផស្ស សុវត្ថិភាព និងរហ័សទាន់ចិត្ត មិនចំណាយពេលយូរ។
លោកវេជ្ជបណ្ឌិត គីម ជីតាយ ឯកទេសកែសម្ផស្សប្រចាំទីស្នាក់ការកណ្តាលរបស់ HANJINEYMAY បានថ្លែងថា ការផ្តោតទៅលើភាពស្រស់ស្អាតនៃសម្រស់ ក្នុងពិភពលោកទាំងមូល មានការកើនឡើង ជារៀងរាល់ថ្ងៃគួរឲ្យកត់សម្គាល់។ ការកែសម្ផស្សរបស់កូរ៉េ បានឈានដល់កម្រិតស្តង់ដាពិភពលោក ដែលមានអតិថិជនជុំវិញពិភពលោក បានធ្វើដំណើរទៅកាន់ប្រទេសកូរ៉េ ដើម្បីធ្វើការកែសម្ផស្ស។
លោកវេជ្ជបណ្ឌិត គីម ជីតាយ បន្ថែមថា «ដូច្នេះយើងជឿជាក់ថា HANJIN EYMAY នឹងទទួលបានការគាំទ្រ ពីសំណាក់ប្រជាជនកម្ពុជា តាមរយៈធ្វើឲ្យលោកអ្នក ដែលស្រឡាញ់ភាពស្រស់ស្អាត ក្លាយជាការពិត»។
កម្មវិធីសម្ពោធមជ្ឈមណ្ឌល ថែរក្សាសម្ផស្សដ៏ល្បីរបស់កូរ៉េ ម៉ាក HANJIN EYMAY ប្រព្រឹត្តទៅ និងបញ្ចប់ទៅ យ៉ាងរលូន និងអធិកអធម ក្រោមវត្តមាន បុគ្គលិកគ្រប់ជាន់ថ្នាក់ ដៃគូរសហការ និង ភ្ញៀវកិត្តិយស តារាចម្រៀងកូរ៉េ និងក្រុមរាំកម្ពុជា ការចាប់ឆ្នោតផ្តល់រង្វាន់ កម្ររូបថតអនុស្សវរីយ៍ និងភោជនីយហារសាមគ្គិសាលមហោស្រពកោះពេជ្រ។
គួររំឭកថា HANJIN EYMAY គឺជាម៉ាកផលិតផលថែរក្សាសម្រស់ របស់ក្រុមហ៊ុនថែសម្ផស្សឡាបិនប្រទេសកូរ៉េ មកដល់ឆ្នាំ២០១៨នេះ HANJIN EYMAY បានចែកចាយទៅដល់ប្រទេស៨ លើពិភពលោកមាន ប្រទេសកូរ៉េ ជប៉ុន សឹង្ហបុរី អូស្រ្តាលី និងកាណាដា ជាដើម។ មជ្ឈមណ្ឌលថែរក្សាសម្ផស្ស HANJIN EYMAY ប្រើប្រាស់ឧបករណ៍ទំនើប ដែលនាំចូលពីប្រទេសកូរ៉េ ម៉ាស៊ីនកាំរស្មី និងឧបករណ៍ទំនើបថ្មីបំផុត។ ការគ្រប់គ្រងនិងផ្នែកបច្ចេកវិទ្យា គឺដើរស្របនឹងស្ថាប័នកណ្តាលនៅទីក្រុងសេអ៊ូល ហើយប្រើប្រាស់បច្ចេកវិទ្យាជំនាញ ធ្វើឲ្យស្បែកក្មេងជាងវ័យ និងជាទីកន្លែងដែលថែរក្សាស្បែកនៅក្បែរលោកអ្នក។ ការត្រួតពិនិត្យស្បែកដោយប្រព័ន្ធ 3D ៥ជាន់ ការប្រឹក្សាជាលក្ខណៈបុគ្គលផ្ទាល់ខ្លួន សេវាកម្មគ្រប់គ្រងយ៉ាងយកចិត្តទុកដាក់ គឺជាអ្នកថែរក្សាស្បែក ដ៏ជំនាញនៅក្បែរលោកអ្នក។ HANJINEYMAY មានក្រុមគ្រូពេទ្យដ៏ជំនាញ គ្រូពេទ្យគ្រប់រូបសុទ្ធតែចេញពីថ្នាក់ជំនាញ ប្រកបដោយចំណេះដឹងផ្នែកកែសម្ផស្ស និងបទពិសោធន៍ពេញលេញក្នុងការអនុវត្ត ធានាបាននូវការថែរក្សាស្បែកដ៏ល្អ។
HANJINEYMAY គឺជាផលិតផលកំពូលខាងថែរក្សាស្បែករបស់កូរ៉េ ដែលមានភាពល្បីល្បាញទូទាំងពិភពលោក ការបើកសម្ពោធនៅប្រទេសកម្ពុជា ពេលនេះមិនត្រឹមតែធ្វើឲ្យអ្នកស្រឡាញ់ភាពស្រស់ស្អាត នៅក្នុងប្រទេសកម្ពុជាមានភាពងាយស្រួល ថែមទាំងក្លាយជាស្តង់ដាថ្មី ក្នុងវិស័យនៃការថែរក្សាស្បែក ផ្តល់ជូនអតិថិជននូវសេវាកម្ម ថែរក្សាស្បែកដ៏ល្អ ទទួលបានសម្រស់កាន់តែស្រស់ស្អាត។ HANJINEYMAY ជឿជាក់ថាក្រោមការជំរុញបន្ថែម និងកិច្ចសហការបច្ចេកវិទ្យា របស់កូរ៉េបង្កើតនូវស្ថានភាពថ្មី និងចក្ខុវិស័យរបស់បច្ចេកវិទ្យាថែរក្សាស្បែក និងដំណើររុករកភាពស្រស់ស្អាតនៅកម្ពុជា ដើម្បីកត់ត្រាទុកនូវទំព័រប្រវត្តិសាស្រ្ត របស់ផលិតផល HANJIN EYMAY៕
HANJIN EYMAYថ្ងៃទី៤ខែវិច្ជិកានេះ បានបង្កើតកម្មវិធីថ្លែងអំណរគុណជាពិសេស! ដោយបានអញ្ជើញប្រធានហាងកែសម្ផស្សល្បីឈ្មោះ ប្រចាំប្រទេសកូរ៉េគឺ លោក LABOM មកកាន់ហាងផលិតផល HAN JINEY MAY នៅទីក្រុងភ្នំពេញ ដោយផ្តល់ជូននូវការបញ្ចុះតម្លៃពិសេសចាប់ពី ២០% ឡើងទៅ លើសេវាកម្មវះកាត់កែសម្ផស្ស។ លើសពីនេះទៀត នឹងមានការជូតកាត ដែលមានតម្លៃ២០ដុល្លារផងដែរ រួមទាំងផ្តល់ជូន សេវាថែរក្សាស្បែកសម៉ដ្ឋខៃមួយដង ដែលមានតម្លៃ៩៧ដុល្លារ៕