(ភ្នំពេញ)៖ ក្រុមហ៊ុនអ៊ិនធឺណិត Today Communication ដែលជាក្រុមហ៊ុនផ្តោតសំខាន់លើការផ្តល់ជូន កម្ពុជានូវសេវាកម្មភ្ជាប់អ៊ិនធឺណិតដោយផ្តោតលើគុណភាព ភាពជឿទុកចិត្ត និងភាពពេញចិត្ត របស់អតិថិជន បានដាក់ចេញនូវប្រូម៉ូសិនផ្តល់ជូនល្បឿនគុណនឹង២សម្រាប់ការភ្ជាប់ អ៊ិនធឺណិតរៀងរាល់សប្តាហ៏ទី២ ដល់ក្រុមហ៊ុនអាជីវកម្មទាំងអស់ ដែល ល្បឿននេះមិនមែន១ថ្ងៃ ហើយក៏មិនមែន១អាទិត្យដែរ គឺរៀងរហូតតែម្តង ។

លោក ចន្ធី សុធន នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុនអ៊ិនធឺណិត Today Communication បានឲ្យដឹងថា នេះជាប្រូម៉ូសិនមួយក្នុងចំណោមប្រូម៉ូសិនផ្សេងៗទៀត ដែលក្រុមហ៊ុន បាននឹងកំពុងយកចិត្តទុកដាក់ ដើម្បីធ្វើយ៉ាងណាផ្តល់ជូនដល់ក្រុមហ៊ុន អាជីវកម្មទាំងអស់នូវ គុណភាព ភាពជឿទុកចិត្ត និងភាពពេញចិត្ត។ លើសពីនេះបណ្តាល ក្រុមហ៊ុនទាំងអស់ក៏នឹង ទទួលបានផលចំណេញជាច្រើន ព្រោះថាល្បឿនកើនឡើង តម្លៃនៅដដែរ ហើយនឹងទទួល បានបណ្តាញអ៊ិនធឺណិតដែលដំណើរការជានិច្ចតាមរយៈ បច្ចេកវិទ្យាបណ្តាញអុបទិកក្រោមដី ១០០% របស់ក្រុមហ៊ុន។

លោក សុធន ក៏បានបង្ហាញសុទិដ្ឋិនិយមថា ក្រុមហ៊ុនអ៊ិនធឺណិត Today Communication គឺជាផ្នែកមួយ ដែលជួយធ្វើឲ្យបណ្តាលក្រុមហ៊ុនអាជីវកម្មទាំងអស់ រីកចម្រើនទៅមុខជាមួយបណ្តាញអ៊ិនធឺណិតដ៏ល្អរបស់ខ្លួន។

លោក ហេង ម៉េងហូ នាយកក្រុមហ៊ុនសន្តិសុខ Libra បានថ្លែងថា «នេះជាការល្អ ប្រសើរមែនទេន ព្រោះវាជួយសម្រួលដល់ការចំណាយរបស់ក្រុមហ៊ុន ហើយល្បឿនវិញបាន រហូតដល់គុណនឹង២ទៀតរកណាបាន។ ខ្ញុំពិតជាពេញចិត្តសេវារបស់ក្រុមហ៊ុនអ៊ិនធឺណិត Today Communication ព្រោះដើរស្រួល លឿន ហើយសេវាថែទាំក៏ល្អអាចជឿទុកចិត្តបាន»។

សូមជម្រាបផងដែរថា សព្វថ្ងៃក្រុមហ៊ុនអ៊ិនធឺណិត Today Communication បាននឹងកំពុងផ្តល់ជូនអតិថិជនរបស់ខ្លួននូវកញ្ចប់សេវាអ៊ិនធឺណិតជាច្រើនជម្រើស ដែលមានដូចជា Dedicated Broadband Internet, Business Broadband Internet, TODAY Fiber, TODAY xFast, Dark Fiber Private Network, Layer-2 VPN (DPLC), Today Co-Location និង Value Added Services។

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់ទូរស័ព្ទលេខ៖ 023/070 21 5577 ឬតាមរយៈ គេហរទំព័រ www.today.com.kh  ៕