(ភ្នំពេញ)៖ ក្រុមហ៊ុនកូកា-កូឡា កំពុងនាំយកផលិតផល FUZE TEA ជាប្រភេទភេសជ្ជៈតែដែលលក់ដាច់បំផុតមកកាន់ទីផ្សារកម្ពុជា។
ពាណិជ្ជសញ្ញា FUZE TEA មានតម្លៃពាន់លានដុល្លារនេះ កំពុងតែមានវត្តមាននៅជាង៥២ប្រទេសទូទាំងពិភពលោក។
FUZE TEA ជាការបញ្ចូលគ្នាដ៏ល្អឥតខ្ចោះនៃរូបមន្តផ្សំធម្មជាតិពីការរួមបញ្ចូលគ្នារវាងទឹកផ្លែឈើ និងទឹកឃ្មុំពិតៗ ដែលផ្តល់នូវភាពស្រស់ស្រាយជាងទឹកផ្លែឈើ និងស្រស់ថ្លាជាងទឹកពិសាធម្មតា ។
រសជាតិដ៏ស្រស់ស្រាយចំនួនពីរបែបរបស់ FUZE TEA គឺតែបៃតងរសជាតិទឹកឃ្មុំ និងតែរសជាតិផ្លែប៉ែស នឹងមានវត្តមាននៅកម្ពុជា ហើយនឹងត្រូវដាក់លក់ក្នុងចំណុះ 350ml ដែលមាន៦ដបក្នុងយួរ។
កញ្ញា ឡាវ ស្រីដែត នាយិកាផ្នែកពាណិជ្ជកម្មប្រចាំប្រទេសនៃក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា) បានឲ្យដឹងថា ស្របតាមគោលដៅរបស់ក្រុមហ៊ុន (កូកា-កូឡា) ដែលជាក្រុមហ៊ុនផ្តល់នូវជម្រើសភេសជ្ជៈដល់ប្រជាជនគ្រប់រូប តែងតែយកចិត្តទុកដាក់ស្តាប់ និងស្វែងយល់យ៉ាងច្បាស់ពីតម្រូវការរបស់អតិថិជន។
កញ្ញាបន្តថា «យើងទាំងអស់គ្នាបានស្គាល់ពី កូកា-កូឡា ដែលជាភេសជ្ជៈដ៏ល្បីល្បាញបំផុតនៅលើពិភពលោក ប៉ុន្តែយើងក៏បានផលិតភេសជ្ជៈឈានមុខគេជាច្រើនមុខទៀត ដែលមានពាណិជ្ជសញ្ញាដូចជា៖ Minute Maid Refresh, Dasani mineral water, Aquarius… ហើយឥឡូវនេះផលិតផលថ្មីបំផុតរបស់យើងគឺ តែ FUZE TEA ដែលជាភេសជ្ជៈផ្សំពីការបញ្ចូលគ្នាដ៏ល្អឥតខ្ចោះរវាងសន្លឹកតែធម្មជាតិ និងផ្លែឈើពិតៗ»។
កញ្ញាបន្ថែមថា «ការបង្ហាញវត្តមាន FUZE TEA ភេសជ្ជៈប្រភេទតែដំបូងគេបង្អស់របស់ក្រុមហ៊ុនយើង គឺជាភស្តុតាងបន្ថែមបញ្ជក់ពីឆន្ទៈរបស់ក្រុមហ៊ុន ដែលតែងតែនាំយកមកនូវផលិតផលថ្មីៗ ល្អឥតខ្ចោះ ប្រកបដោយភាពស្រស់ស្រាយនៅលើគ្រប់ប្រភេទភេសជ្ជៈទាំងអស់ ដើម្បីបំពេញរសនិយមតាមតម្រូវការ និងបង្កើនជម្រើសបន្ថែមសម្រាប់អ្នកប្រើប្រាស់នៅក្នុងទីផ្សារកម្ពុជា» ។
លោក David Wigglesworth នាយកប្រតិបត្តិក្រុមហ៊ុនភេសជ្ជៈកម្ពុជា(កូកា-កូឡា)បានថ្លែងថា «ជាមួយនឹងការវិនិយោគថ្មីៗជាង 100 លានដុល្លារ ក្នុងការសាងសង់រោងចក្រផលិតដ៏ទំនើបរបស់យើង ក្រុមហ៊ុនភេសជ្ជៈកម្ពុជា(កូកា-កូឡា)មានមោទនភាព ដែលជាក្រុមហ៊ុនតែមួយគត់នៅក្នុងប្រទេសកម្ពុជា ដែលអាចផលិតភេសជ្ជៈតែសម្រាប់ប្រជាជនកម្ពុជា» ។
ក្រុមហ៊ុនតែងតែសម្រឹតសម្រាំងយកផលិតផលដែលឥតខ្ចោះបំផុត មកកាន់ទីផ្សារ ឧទាហរណ៍ដូចជា ពាណិជ្ជសញ្ញា Minute Maid Refresh និង Monster Energy Drink កាលពីឆ្នាំមុន ហើយ ការបង្ហាញវត្តមាន FUZE TEA នេះ បានសបញ្ជាក់ជាថ្មីម្តងទៀតនូវការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ដើម្បីក្លាយជាក្រុមហ៊ុនផលិតភេសជ្ជៈដែលផ្តល់ជម្រើសជូនអតិថិជននូវផលិតផលជាច្រើនដែលល្អឥតខ្ចោះទាំងរសជាតិ និងអត្ថប្រយោជន៍កាន់តែច្រើននៃផលិតផលនោះ---នេះជាការគាំទ្រដល់ចក្ខុវិស័យវែងឆ្ងាយរបស់យើង ដើម្បីក្លាយជាក្រុមហ៊ុនភេសជ្ជៈគ្មានជាតិស្រវឹងឈានមុខគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។
លោក Wigglesworth បានបន្ថែមថា ស្របពេលដែលទីផ្សារនេះកំពុងតែពង្រីក ប្រកបដោយភាពរីកចម្រើន យើងក៏ណែនាំផលិតផល FUZE TEA ដើម្បីផ្តល់ជូនបន្ថែមនូវជម្រើសកាន់តែច្រើនលើប្រភេទភេសជ្ជៈទាំងអស់ ---មោទនភាពផលិតនៅកម្ពុជា ដើម្បីប្រជាជនកម្ពុជា ៕