(កណ្តាល)៖ ក្រុមយុវជនសប្បុរសធម៌១ក្រុម ដែលដឹកនាំដោយលោក ហ៊ាង ប៊ុនថា និងលោក អ៊ូច សៅរិទ្ធិ និងក្រុមយុវជនស្ម័គ្រចិត្តជាច្រើនរូបទៀត បានចុះចែកសម្ភារៈសិក្សា ជូនដល់សិស្សានុសិស្ស រៀនថ្នាក់ទី០១ ដល់ថ្នាក់ទី០៣ ចំនួន៣៥០នាក់ នៅសាលាបឋមសិក្សាហ៊ុន សែន ពាមប្រជុំ ស្ថិតនៅភូមិពាមប្រជុំ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល នាថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨។
ការចុះចែកនាពេលនេះ បានជួយដល់កុមារ ដែលកំពុងជួបការលំបាក និងខ្វះខាតសម្ភារៈសិក្សា និងពិបាកក្នុងការសិក្សា អាចជួយសម្រួលដល់កុមារ ទាំងនោះ បានមួយរយៈពេលផងដែរ។
បើតាមលោក ហ៊ាង ប៊ុនថា បានលើកឡើងថា សកម្មភាពនាពេលនេះ ធ្វើឡើងដើម្បីចូលរួមចំណែក ការងារមនុស្សធម៌ ការងារសង្គម និងការអភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជា ស្រមតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលអាណត្តិទី០៦ ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្រុមយុវជនសប្បុរសធម៌១ក្រុម បានរៀបចំកម្មវិធីចុះចែកសម្ភារៈសិក្សា ជូនដល់សិស្សានុសិស្ស រៀនថ្នាក់ទី០១ ដល់ថ្នាក់ទី០៣ ចំនួន៣៥០នាក់ នៅសាលាបឋមសិក្សាហ៊ុន សែន ពាមប្រជុំ ស្ថិតនៅភូមិពាមប្រជុំ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។
ជាមួយគ្នានោះដែរ នាយកសាលា និងគ្រូ នៅក្នុងសាលាបឋមសិក្សាហ៊ុន សែន ពាមប្រជុំ ក៏បានថ្លែងអំណរគុណ ទៅដល់ ក្រុមយុវជនសប្បុរសធម៌ ដែលបានចុះចែកអំណោយនាពេលនេះ ហើយ ក៏បានជូនជាលិខិតថ្លែងអំណរគុណ ដើម្បីជំនួសនូវការអរគុណដែលក្រុមសប្បុរសជន បានជួយដល់កុមារង៣៥០នាក់ កំពុងខ្វះខាតផងដែរ៕