BREAKING NEWS: សម្តេចតេជោ ហ៊ុន សែន៖ ការលើកឡើងរបស់លោក សុខ ឥសាន ដែលថាលោក គង់ គាំ ជា CIA របស់ CPP មិនត្រឹមត្រូវទេ គឺលោកថ្លែងចេញឆន្ទៈរបស់លោកពិត មិនពាក់ព័ន្ធគណបក្សប្រជាជនកម្ពុជា (Video inside)
04-11-2018 19:21
(ភ្នំពេញ)៖ នៅព្រលប់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងផ្តល់កិច្ចសម្ភាសន៍ជាមួយលោក លឹម ជាវុត្ថា នាយកប្រតិបត្តិរបស់អង្គភាព Fresh News ឲ្យដឹងថា ការលើកឡើងរបស់លោក សុខ ឥសាន ដែលថា លោក គង់ គាំ ជា CIA របស់គណបក្សប្រជាជនកម្ពុជាមិនត្រឹមត្រូវទេ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការថ្លែងលោក គង់ គាំ គឺចេញឆន្ទះរបស់លោកពិត មិនពាក់ព័ន្ធគណបក្សប្រជាជនកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា លោក គង់ គាំ ជាមនុស្សចេះដឹងម្នាក់ ការលើកឡើងរបស់លោកគឺចេញពីឆន្ទៈពិតរបស់លោក។ លោក គង់ គាំ បានចាកចេញពីគណបក្សប្រជាជនកម្ពុជាជាផ្លូវការដោយមានលិខិតត្រឹមត្រូវ។
ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងបន្ទាប់ពីអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ហាក់ចង់បង្ហាញថា លោក គង់ គាំ អតីតប្រធានគណបក្ស សម រង្ស៉ី ដែលជាមនុស្សជំនិតរបស់លោក សម រង្ស៉ី នោះ គឺជារនុកក្នុងរបស់គណបក្សប្រជាជនកម្ពុជា៕