(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៣,៥៥៥គ្រឿង រកឃើញល្មើសច្បាប់១,១៤១គ្រឿង (ម៉ូតូ៨១%) អប់រំ៨៩គ្រឿង និងផាកពិន័យ១,០៥២គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់នៅថ្ងៃទី០៤ ខែវិច្ឆិកានេះ ត្រួតពិនិត្យបានចំនួន១,៩៨១គ្រឿង, អប់រំ១១៥គ្រឿង និងផាកពិន័យ៨៥៤គ្រឿង។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៤ ខែវិច្ឆិកា នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន១៧,២១១គ្រឿង រកឃើញយានយន្តល្មើស៨,១៥៧គ្រឿង (ម៉ូតូ៧៩%) ក្នុងនោះអប់រំ ៦៦៤គ្រឿង និងផាកពិន័យ៣,៤៩៣គ្រឿង៕