(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអះអាងថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០១៨ កម្ពុជាបានកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ចំនួន៣៥៣លើក ស្មើ១៣% បើធៀបនឹងឆ្នាំ២០១៧។

សម្តេច ស ខេង បានលើកឡើងបែបនេះ ក្នុងទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះថ្នាក់ ចរាចរណ៍ផ្លូវគោក លើកទី១៣ កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅខេត្តពោធិ៍សាត់។ សម្តេចលើកឡើងទៀតថា ទិវានេះមិនត្រឹមតែរំលឹកដល់វិញ្ញាញក្ខន្ធជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសំដៅជួយពញ្ញាក់អារម្មណ៍ ប្រជាពលរដ្ឋគ្រប់រូបឲ្យយល់ដឹងពីហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្តាលពីការបើកបរធ្វេសប្រហែស មិនគោរពច្បាប់ ដូចជាបើកបរហួសល្បឿនកំណត់ មិនគោរពសិទ្ធិអាទិភាព ការបត់ឬជែងប្រថុយប្រថាន បើកបរ ក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ការដឹកលើសទម្ងន់កំណត់ ការបើកបរមិនពាក់មួយកសុវត្ថិភាពឬមិនពាក់ខ្សែក្រវ៉ាត់ជាដើម។

សម្តេចស ខេង បានបន្តថា ទិវានេះក៏ជួយជំរុញ និងលើកទឹកចិត្តឲ្យមានការចួលរួមពីគ្រប់មជ្ឈដ្ឋានជាតិ អន្តរជាតិ ដើម្បីទប់ស្កាត់កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ឲ្យនៅកម្រិតទាបដែលនេះ គឺជាបំណងប្រាថ្ នារបស់រាជរដ្ឋាភិបាលកម្ពុជា និងរបស់អង្កការសហប្រជាជាតិ ដែលបានកំណត់ យកថ្ងៃសប្តាហ៍ទី៣ នៃវិច្ឆិកា រៀងរាល់ឆ្នាំសម្រាប់ពិភពលោក ទាំងមូលចូលរូួមរំលែកទុក្ខលំបាក នៃគ្រសារសាច់ញាត្តិរបស់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ និងរំលឹកដាស់តឿនដល់មនុ ស្សជាតិ ឲ្យខិតខំធ្វើយ៉ាងណាឲ្យបញ្ជៀសនូវបញ្ហាដ៏សោកសៅនេះ។

សម្តេចបញ្ជាក់ថា៖ «ឆ្នាំ២០១៨នេះជាលើកទី១៣ហើយ ដែលយើងកំពុងប្រារព្វពិធីនៅពេលនេះ។ ទាំងនេះបានបង្ហាញច្បាស់ថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់គិតគូរខ្ពស់អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងរំលឹកវិញ្ជាណក្ខន្ធជនរងគ្រោះដោយគ្រោះចរាចរណ៍នៅកម្ពុជាជារៀងរាល់ឆ្នាំ ក្នុងឆន្ទៈចូលរួមយ៉ាងក្នុងឆន្ទៈចូលរួមយ៉ាងសកម្មជាមួយចលនារបស់ពិភពលោក ក្នុងការទប់ស្កាត់កាត់បន្ថយចំនួនអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ ឲ្យមកនៅកម្រិតទាបពីមួយឆ្នាំទៅមួយឆ្នាំ»

សម្តេចក្រឡាហោម ស ខេង ប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក៏បានលើកឡើងទៀតថា ក្នុងរយៈពេល៩ ឆ្នាំឆ្នាំ២០១៨ បើធៀបនឹងរយៈពេលដូ ចគ្នាឆ្នាំ២០១៧ យើងបានកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកចំនួន៣៥៣លើកស្មើ១៣% កាត់បន្ថយអ្នកស្លាប់បានចំនួន៤៤នាក់ស្នើ៣% និងកាត់បន្ថយអ្នករបួសបានចំនួន៧៩៥នាក់ ស្មើ១៩% ។

សម្តេចបានគូសបញ្ជាក់ថា «នេះបញ្ជាក់ឲ្យឃើញថាប្រជាពលរដ្ឋយើងបានចូលរួម គោរពច្បាប់ដោយបានកែប្រែឥរិយាបថបើកបរដោយប្រុងប្រយ័ត្ន រក្សាសណ្តាប់ធ្នាប់ និងមានការយោគយល់ អាធ្យាស្រ័យប្រសើរឡើងជាលំដាប់ គួរឲ្យកោតសរសើ»