(កណ្តាល)៖ ដោយមានសទ្ធាជ្រះថ្លា ចំពោះព្រះពុទ្ធសាសនា និងតាមសំណូមពររបស់ព្រះគ្រូចៅអធិការ គណៈកម្មការ ពិសេសបងប្អូនប្រជាពលរដ្ឋ ដែលជាពុទ្ធបរិស័ទចំណុះជើងវត្ត នៅព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៨នេះ លោក វង្សី វិស្សុត សមាជិកគណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា, អនុប្រធានគណៈពង្រឹងមូលដ្ឋានខេត្តកណ្តាល និងជាប្រធានគណៈពង្រឹង មូលដ្ឋានស្រុកមុខកំពូល និងលោកស្រី រួមជាមួយសហការី មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់នៃស្រុកមុខកំពូល និងបងប្អូនប្រជាពលរដ្ឋ ដែលជាពុទ្ធបរិស័ទចំណុះជើងវត្ត បានដង្ហែអង្គកឋិនទាន ដើម្បីវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សានៅក្នុងពុទ្ធសីមាវត្តជោតនារាម ហៅវត្ត អន្លង់ស្លែង ស្ថិតនៅក្នុងភូមិអន្លុងស្លែង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល។
អង្គកឋិនទាននេះ ប្រមូលបច្ច័យបានប្រមាណជិត៤០០លានរៀល សម្រាប់បង្ហើយការសាងសង់ព្រះវិហារវត្តអន្លង់ស្លែង ទៅតាមសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ ដែលជាពុទ្ធបរិស័ទចំណុះជើងវត្ត។
គួរបញ្ជាក់ដែរថា កឋិនទាន គឺជាបុណ្យមួយ ដែលមានតែក្នុងព្រះពុទ្ធសាសនាប៉ុណ្ណោះ និងជាទានមានមកតាមផ្លូវព្រះវិន័យ ហើយក៏ជាកាលទានដ៏ពិសេសមួយ មានកំណត់ពេលវេលាច្បាស់លាស់ ពុំមែនចេះតែធ្វើនៅពេលណា ក៏បានតាមចិត្តចង់នោះឡើយ។ គឺរយៈកាលទទួលកឋិនទានក្ដី និងរយៈកាលកឋិនទានក្ដី អាចធ្វើបានតែក្នុងសម័យតែ ១ខែគត់ ចាប់ពីថ្ងៃ ១រោច ខែអស្សុជ ដល់ថ្ងៃ១៥កើត ខែកត្តិក៕លោក វង្សី វិស្សុត និងលោកស្រី ផ្តួចផ្តើមធ្វើបុណ្យកឋិនទាន ប្រមូលបច្ច័យជិត៤០០លានរៀល បង្ហើយការសង់ព្រះវិហារ វត្តអន្លង់ស្លែង នៅស្រុកមុខកំពូល តាមសំណូមពររបស់ពុទ្ធបរិស័ទចំណុះជើងវត្ត
(កណ្តាល)៖ ដោយមានសទ្ធាជ្រះថ្លា ចំពោះព្រះពុទ្ធសាសនា និងតាមសំណូមពររបស់ព្រះគ្រូចៅអធិការ គណៈកម្មការ ពិសេសបងប្អូនប្រជាពលរដ្ឋ ដែលជាពុទ្ធបរិស័ទចំណុះជើងវត្ត នៅព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៨នេះ លោក វង្សី វិស្សុត សមាជិកគណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា, អនុប្រធានគណៈពង្រឹងមូលដ្ឋានខេត្តកណ្តាល និងជាប្រធានគណៈពង្រឹង មូលដ្ឋានស្រុកមុខកំពូល និងលោកស្រី រួមជាមួយសហការី មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់នៃស្រុកមុខកំពូល និងបងប្អូនប្រជាពលរដ្ឋ ដែលជាពុទ្ធបរិស័ទចំណុះជើងវត្ត បានដង្ហែអង្គកឋិនទាន ដើម្បីវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សានៅក្នុងពុទ្ធសីមាវត្តជោតនារាម ហៅវត្ត អន្លង់ស្លែង ស្ថិតនៅក្នុងភូមិអន្លុងស្លែង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល។
អង្គកឋិនទាននេះ ប្រមូលបច្ច័យបានប្រមាណជិត៤០០លានរៀល សម្រាប់បង្ហើយការសាងសង់ព្រះវិហារវត្តអន្លង់ស្លែង ទៅតាមសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ ដែលជាពុទ្ធបរិស័ទចំណុះជើងវត្ត។
គួរបញ្ជាក់ដែរថា កឋិនទាន គឺជាបុណ្យមួយ ដែលមានតែក្នុងព្រះពុទ្ធសាសនាប៉ុណ្ណោះ និងជាទានមានមកតាមផ្លូវព្រះវិន័យ ហើយក៏ជាកាលទានដ៏ពិសេសមួយ មានកំណត់ពេលវេលាច្បាស់លាស់ ពុំមែនចេះតែធ្វើនៅពេលណា ក៏បានតាមចិត្តចង់នោះឡើយ។ គឺរយៈកាលទទួលកឋិនទានក្ដី និងរយៈកាលកឋិនទានក្ដី អាចធ្វើបានតែក្នុងសម័យតែ ១ខែគត់ ចាប់ពីថ្ងៃ ១រោច ខែអស្សុជ ដល់ថ្ងៃ១៥កើត ខែកត្តិក៕