(ភ្នំពេញ)៖ រង្វាន់ប្រចាំខែ iPhone 8Plus ៥គ្រឿង បានប្រគល់ជូនដល់ដៃអតិថិជនក្បឿង ជីប ម៉ុង ដោយផ្ទាល់នៅក្រុមហ៊ុន ជីប ម៉ុង អ៊ីនដាស្ទ្រីស៍ នៅថ្ងៃទី​៣១ ខែតុលា ឆ្នាំ២០១៨ បន្ទាប់ពីការចាប់រង្វាន់ក្នុងកម្មវិធីផ្សាយប្រដាល់អន្តរជាតិ WURKZ ផ្សាយផ្ទាល់ពីទូរទស្សន៍អាស៊ីអាគ្នេហ៍ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨។

អតិថិជនមានសំណាងឈ្នះរង្វាន់ iPhone 8​plus 64G ថ្មីស្រឡាងទី១​៖ឈ្មោះ ជាង រ៉ា មកពីខេត្តកំពង់ចាម, ទី២៖​ឈ្មោះ ឆៃ យ៉ា មកពីខេត្តកំពង់ចាម, ទី៣៖ឈ្មោះ បែន ចន្នា មកពីខេត្តស្វាយរៀង, ទី៤៖​​​ឈ្មោះ សៀង ពុច មកពីខេត្តត្បូងឃ្មុំ និង​ទី៥៖ឈ្មោះ អ៊ឹង សំអាង មកពីខេត្តកំពង់ចាម។

លោក ឆៃ យ៉ា តំណាងដល់អ្នកឈ្នះរង្វាន់បាន បានថ្លែងថា នេះជាលើកទីមួយ ដែលលោកមានសំណាងទទួលបានរង្វាន់បែបនេះ លោកពិតជារំភើបខ្លាំង សម្រាប់រង្វាន់ពីក្បឿងជីប ម៉ុង ព្រោះនេះ​រង្វាន់ពិតប្រាកដ​មិនក្លែងបន្លំ។ លោកបន្តថា ក្បឿង ជីប ម៉ុង គុណភាពល្អពណ៌ស្រស់ស្អាត ហើយលោកលើកទឹកចិត្ត ឲ្យប្រជាជនខ្មែរ​ជ្រើសរើសយកក្បឿង ជីប ម៉ុងទៅប្រើប្រាស់ឲ្យបានច្រើន ព្រោះក្បឿងជាផលិតខ្មែរដែលមានគុណភាព លើសពីផលិតផលនាំចូលទៀត មិនត្រឹមតែប៉ុណ្ណោះក៏អាចមានសំណាងឈ្នះរង្វាន់ដូចលោកក៏ថាបាន។

ចំពោះអ្នកដែលមិនទាន់បានទទួលរង្វាន់ពី ក្បឿង ជីប ម៉ុងលើកនេះ សូមកុំទាន់អាក់អន់ស្រពន់ចិត្ត ព្រោះការចាប់រង្វាន់ នឹងធ្វើឡើងរៀងរាល់ខែ សម្រាប់រង្វាន់iPhone 8 plus ចំនួន៥គ្រឿង។

គួររំលឹក​ថា ដើម្បីមានឱកាសឈ្នះរង្វាន់ពីក្បឿង ជីប ម៉ុង អតិថិជនគ្រាន់តែជាវក្បឿង និងព្រំ ជីបម៉ុង ចំនួន១,០០០សន្លឹក និងទទួលបានគូប៉ុង១សន្លឹក កោសភ្លាម ឈ្នះភ្លាម ដែលមានរង្វាន់ជាច្រើនសន្ធឹកសន្ធាប់។ សន្លឹកគូប៉ុងដែលមិនបានឈ្នះរង្វាន់ ក៏មានឱកាសឈ្នះរង្វាន់ផងដែរ ដោយគ្រាន់តែសរសេរឈ្មោះ និងលេខទូរស័ព្ទឲ្យបានត្រឹមត្រូវ រួចយកមកដាក់តាមដេប៉ូចែកចាយ ដែលនៅជិតលោកអ្នកជាងគេ ដើម្បីធ្វើការចាប់រង្វាន់ជារៀងរាល់ត្រីមាស រង្វាន់មានដូចជា ម៉ូតូ ម៉ាក Honda Dream 2018 ចំនួន​១​រង្វាន់ និងចិញ្ចៀនមាស​២​ជី ចំនួន​១​រង្វាន់ និងiPhone 8 plus ៥គ្រឿងរៀងរាល់ខែ។

ក្បឿង ជីប ម៉ុង ផលិតដោយអ្នកជំនាញ ដោយប្រើប្រាស់ម៉ាស៊ីន ដែលជាបច្ចេកវិទ្យាចុងក្រោយ ពីប្រទេសអ៊ីតាលី និងវត្ថុធាតុដើមល្អបំផុត និងមានការត្រួតពិនិត្យគុណភាព ក្នុងបន្ទប់ពិសោធន៍ត្រឹមត្រូវ​ដែលធ្វើឲ្យក្បឿងមានភាពរឹងមាំ ជាប់ធន់ ការពារកម្តៅបានយ៉ាងល្អ មិនហើរពណ៌ និងស្រស់ស្អាត៕