Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

BREAKING NEWS: អគ្គិភ័យកំពុងឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅមុខផ្សារលើ ខេត្តព្រះសីហនុ, កម្លាំងសមត្ថកិច្ចកំពុងអន្ដរាគមន៍ជួយសង្គ្រោះ (Video inside)

04-11-2018 11:15

(ព្រះសីហនុ)៖ សេចក្ដីរាយការណ៍បានឲ្យដឹងថា នៅវេលាម៉ោងជាង១១ព្រឹក ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ អគ្គិភ័យកំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋ នៅទល់មុខផ្សារលើ ខេត្តព្រះសីហនុ។ ពេលនេះកម្លាំងសមត្ថកិច្ច និងអាជ្ញាធរកំពុងចេញអន្ដរាគមន៍ដើម្បីជួយសង្គ្រោះ។

យ៉ាងណាមិញ សម្រាប់មូលហេតុមិនទាន់ត្រូវបានសមត្ថកិច្ចបញ្ជាក់ឲ្យដឹងនៅឡើយទេ។

ព័ត៌មានលម្អិត Fresh News នឹងផ្សាយជូនជាបន្ដបន្ទាប់៕