(ភ្នំពេញ)៖ នៅថ្ងៃអាទិត្យ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ក៏ដូចទៅនឹងថ្ងៃអាទិត្យសប្តាហ៍មុនៗដែរ Fresh News សូមលើកយក ព័ត៌មានសំខាន់ៗ ដែលកើតឡើង ក្នុង១សប្តាហ៍មកនេះ ចំនួន១០រឿង ដើម្បីផ្សាយរំលឹកជូនដល់មិត្តអ្នកអានទាំងអស់។ ព័ត៌មានសំខាន់ៗទាំង១០នោះ រួមមានដូចតទៅ៖
១៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក ស្វាគមន៍ និងកំពុងរៀបចំបន្តកិច្ចសហប្រតិបត្តិការរុករកអដ្ឋិធាតុជាមួយកម្ពុជាឡើងវិញ (ចុចអាន)
២៖ អនុប្រធានសភាតំណាងប្រជាជនចិន បានអះអាងថា ទំនាក់ទំនងកម្ពុជា-ចិន គ្មាននរណាមកបំបែកបាននោះទេ (ចុចអាន)
៣៖ ប្រធានគណបក្សយុវជន ស្នើជួបអគ្គរដ្ឋទូតអឺរ៉ុប ដើម្បីសិក្សាអំពីការវិវត្តន៍ នៃគម្រោងដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា (ចុចអាន)
៤៖ ទូរទស្សន៍ Fresh News ចុះកិច្ចព្រមព្រៀងសហការជាមួយក្រុមហ៊ុន Super Canal លំដាប់អន្តរជាតិ ដើម្បីពង្រីកការផ្សព្វផ្សាយព័ត៌មានតាមទូរទស្សន៍ ទៅកាន់ទ្វីបអាមេរិក (ចុចអាន)
៥៖ គណបក្សកាន់អំណាច៖ IPU បម្រើនយោបាយបរទេស កម្ពុជាមិនធ្វើតាមការបង្គាប់បញ្ជាទេ (ចុចអាន)
៦៖ អ្នកវិភាគចៅចាក់ស្មុក៖ សម រង្ស៊ី ទម្លាក់ចលនាខុសច្បាប់ចោល ចាប់យកបក្សខ្មោច (ចុចអាន)
៧៖ សម្តេចតេជោ ហ៊ុន សែន ដាស់តឿនរដ្ឋមន្រ្តី និងអភិបាលខេត្ត កុំឱ្យត្អូញត្អែថា «ហត់ណាស់», គ្មាននរណាហត់ជាងនាយករដ្ឋមន្ត្រីទេ តែសម្តេចមិនដែលត្អូញត្អែរឡើយ ដើម្បីសេចក្តីសុខប្រជាជនខ្មែរ (ចុចអាន)
៨៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល ចេញសេចក្តីថ្លែងការណ៍ថា ដំណើរទស្សនកិច្ចរបស់លោកស្រី រ៉ូណា ស្មីត គឺជាការងារបច្ចេកទេសសុទ្ធសាធ ធ្វើឡើងជាដៃគូរដ្ឋាភិបាល (ចុចអាន)
៩៖ ប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទែរតេ ផ្ញើសារអបអរសាទរសម្តេចតេជោ ហ៊ុន សែន ដែលបន្តជាប់ឆ្នោតក្លាយជានាយករដ្ឋមន្ត្រី សម្រាប់អាណត្តិថ្មី (ចុចអាន)
១០៖ ធនាគារជាតិនៃកម្ពុជា៖ ការប្រើប្រាស់ប្រាក់យ៉ន់ ក្នុងប្រព័ន្ធធនាគារ គឺសម្រាប់តែការទូទាត់ពាណិជ្ជកម្ម មិនមែនជាការប្រកាសដាក់ឲ្យចរាចរលុយយ៉ន់នៅកម្ពុជា ដូចលុយដុល្លារឡើយ៕(ចុចអាន)