(ភ្នំពេញ)៖ នៅសល់រយៈពេលប្រមាណ ៣០ថ្ងៃទៀតតែប៉ុណ្ណោះ អត្តពលិករត់ប្រណាំងជាង១ ម៉ឺននាក់ទាំងបរទេស និងកីឡាករក្នុងស្រុក នឹងមកជួបជុំគ្នានៅមុខប្រាសាទអង្គរវត្ត ដើម្បីចូលរួមទិវារត់ប្រណាំងអន្តរជាតិ ពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្តលើកទី២៣ ដែលនាំមកជូនដោយ ភេសជ្ជៈប៉ូវកម្លាំង វើក (WURKZ) នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៨ ម៉ោង៥៖៣០ នាទីព្រឹកខាងមុខនេះ។
ក្នុងគោលបំណងសំខាន់រួមតែមួយ គឺសប្បុរសធម៌ទៅដល់មន្ទីរពេទ្យកុមារអង្គរ មន្ទីពេទ្រគន្ធៈបុប្ផា សហព័ន្ធកីឡាជនពិការកម្ពុជា អង្គការ Cambodia Trust និង ឧបត្ថមដល់ គំរោងថែរក្សាកុមារ អភិវឌ្ឍន័យុវជន និងអប់រំ ស្តារនិតិកាយសម្បទាជនពិការកម្ពុជា។
លោក លាង ពៅ (ភីតធើរ) អគ្គនាយកក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស (Khmer Beverages) បានថ្លែងថា «ខ្ញុំសូមអរគុណគណៈកម្មការរៀបចំការរត់ប្រណាំងអន្តរជាតិ ពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្ត ហើយខ្ញុំសូមលើកទឹកចិត្តដល់មហាជនទូរទាំងប្រទេសកម្ពុជា ឲ្យចុះឈ្មោះចូលរួមរត់ប្រណាំងក្នុងកម្មវិធីនេះ ដើម្បីជាការរួមចំនែកជួយដល់កុមារកម្ពុជា ដែលកំពុងត្រូវការសេវាព្យាបាលពីមន្ទីរពេទ្យទាំងពីរខាងលើ ក៏ដូចជាជនពិការ ដែលកំពុងត្រូវការជួយទំនុកបំរុង ពីគម្រោងអង្គរការខាងលើផងដែរ»។
លោកក៏បានបន្ថែមទៀតផងដែរថា «ការរត់គឺជាលំហាត់ប្រាណមួយ ដែលល្អធ្វើឲ្យសុខភាពយើងរឹងមាំ បញ្ចេញជាតិពុលតាមរយៈញើសបានច្រើន និងធ្វើឲ្យចលនាសួត និង បេះដូងដំណើរការកាន់តែល្អ ហើយការរត់ក្នុងទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងខាងមុខនេះ នឹងផ្តល់ឲ្យលោកអ្នកនូវបទពិសោធន៍ដ៏អស្ចារ្យ ជាមួយបិរយាកាសដែលពោលពេញ ទៅដោយមេត្រីភាពជាមួយកីឡាករជាច្រើនទាំងក្នុង និងក្រៅប្រទេស រួមជាមួយទេសភាពដ៏ស្រស់ត្រកាលនៃប្រាង្គប្រាសាទនានា ហែលហមជាមួយដើមឈើធំក្នុងតំបន់អង្គរ ដែលបរិយាកាសទាំងនេះ នឹងធ្វើឲ្យអ្នករត់ បានបន្ធូរអារម្មណ៍បានមួយផ្នែក ចំនែកឯភេសជ្ជៈ វើក និង ទឹកសុទ្ធកម្ពុជា យើងបានត្រៀមរួចជាស្រេច ដើម្បីផ្តល់ជូនអ្នក ដែលហត់នៅតាមផ្លូវដោយឥតគិតថ្លៃផងដែរ» ។
សូមបញ្ជាក់ផងដែរថា ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គវត្តនេះ ត្រូវបានរៀបចំឡើងតាំងពីឆ្នាំ១៩៩៦ មកម៉្លេះ ដោយមានអ្នកចូលរួម មកពីបណ្តាលប្រទេសផ្សេងៗប្រមាណ៧០ប្រទេស ជុំវិញពិភពលោក ហើយមកដល់ពេលនេះចំនួនអ្នកចុះឈ្មោះរត់កើនឡើងដល់ជាង ៧,០០០នាក់ ហើយ ដែលចំនួននេះ នឹងបន្តកើនឡើងបន្ថែមទៀត ទំរាំដល់ថ្ងៃបិទការចុះឈ្មោះ ដែលគណៈកម្មាធិការរំពឹងទុកថា ចំនួនអ្នកចូលរួមនឹងកើនឡើងដល់ជាង១ម៉ឺននាក់ ។
ប្រភេទចម្ងាយសម្រាប់ការរត់នេះ រួមមាន ចម្ងាយ៣KM សម្រាប់រត់ប្រណាំងបែបកម្សាន្តលក្ខណៈគ្រួសារ ហើយ១០KM និង២១KM សម្រាប់អ្នករត់ប្រណាំង ហើយសម្រាប់ការចុះឈ្មោះ គឺមហាជនអាចចុះតាមរយៈទីតាំងខាងក្រោមនេះ និងវេបសាយខាងក្រោមនេះ៖
ភ្នំពេញ៖
១៖ទីតាំង សួនច្បារវត្តបុទុម ថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង៣រសៀល រហូតដល់ម៉ោង៧ល្ងាច រហូតដល់ថ្ងៃទី១០ ខែវិច្ឆកា ឆ្នាំ២០១៨ នៅស្តង់ភេសជ្ជៈវើក,
២៖ Camobodia Events Organizer, ផ្ទះលេខ៧៩ ផ្លូវ១៥៥ សង្កាត់ទួលទំពូង ខណ្ឌចំការមន រាជធានីភ្នំពេញ ទូរស័ព្ទ៖ 0១៥/0៦៩ ២១៣៥២៥ ។
សៀមរាប
១៖ ខេត្តសៀមរាប ទីតាំងផ្សារចាស់ ក្រុងសៀមរាប ជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង៣រសៀល រហូតដល់ម៉ោង៧ល្ងាច រហូតដល់ថ្ងៃទី១០ ខែវិច្ឆកា ឆ្នាំ២០១៨ នៅស្តង់ភេសជ្ជៈវើក
លេខទូរស័ព្ទ៖ ០៧០ ៧១២ ១២២
២៖ សណ្ធាគារ Marriott Resort, ផ្ទះលេខ ០៦០៦ ផ្លូវជាតិលេខ ៦A ភូមិចុងកៅស៊ូ ឃុំស្លក្រាំ, វេបសាយចុះឈ្មោះ http://www.cambodia-events.org/angkor-half-marathon/
ខ្មែរ ប៊ែវើរីជីស (Khmer Beverages) ជាក្រុមហ៊ុនវិនិយោគដោយកូនខ្មែរ១០០% ហើយក៏ជាក្រុមហ៊ុនបុត្រសម្ព័ន្ធក្រុមហ៊ុន ជីប ម៉ុង ដោយផលិតស្រាបៀរកម្ពុជា ស្រាបៀរស្តោត (Barrley Black) ស្រាបៀរគូដូ (Kudo) ទឹកក្រូច អាយស៍ (IZE) ទឹកផ្លែឈើជូប (Joop) ភេសជ្ជៈប៉ូវកម្លាំងវើក (Wurkz) និងទឹកសុទ្ធកម្ពុជា (Cambodia Water)៕