(កំពត)៖ នាយឧត្តមសេនីយ៍ សៅ សុខា ​អគ្គបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី០៣ ខែវិច្ឆិកា​ ឆ្នាំ២០១៨នេះ បានដឹកនាំប្រតិភូ ធ្វើទស្សនកិច្ចនៅរោងចក្រស៊ីម៉ងត៍ ថៃប៊ុនរ៉ុង នៅចំណុចឃុំល្អាង ស្រុកដងទង់ ខេត្តកំពត ដើម្បីពិនិត្យ​ស្វែងយល់អំពីសង្វាក់ផលិតកម្ម ក៏ដូចជា សក្ដានុពលផងដែរ។

ក្រុមហ៊ុនថៃប៊ុនរ៉ុង បានបញ្ជាក់ថា ចាប់ពីពាក់កណ្តាលឆ្នាំ២០១៩តទៅ ក្រុមហ៊ុននឹងផលិតឲ្យបាន១លានតោន ក្នុងមួយឆ្នាំ ដោយធ្វើការផ្លាស់ប្ដូរបច្ចេកវិទ្យាការផលិតស៊ីម៉ងត៍។

រហូតមកដល់ពេលនេះ គម្រោងអនុវត្តវិស្វកម្មស៊ីវិលសរុបចំនួន៣៩ ដែលពាក់ព័ន្ធនឹងការសាងសង់រយៈពេលយូរ និងភារកិច្ចតម្លើងធុនធ្ងន់ ត្រូវបានចាប់ផ្ដើមហើយ ហើយគម្រោងសំណង់ស៊ីវិលចំនួន៦ ត្រូវបានបញ្ចប់ និងបញ្ជូនទៅការដ្ឋាន ដែលមានបុគ្គលិកសំណងប្រមាណ១៧០នាក់ នៅលើទីតាំង៕