(ភ្នំពេញ)៖ របាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទប្រចាំនព្វមាស (៩ខែ) ឆ្នាំ២០១៨ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៨នេះបានបញ្ជាក់ថា នៅរយៈពេល៩ខែ ឆ្នាំ២០១៨ កម្ពុជាបាននាំចេញផលនេសាទ បានជាង១ម៉ឺនតោន។
របាយការណ៍បញ្ជាក់ទៀតថា ក្នុងចំនួនសរុបនៃការនាំចេញផលនេសាទ ១ម៉ឺនតោននោះ មានផលនេសាទស្រស់អនុវត្តន៍បាន៧,០៦០តោន និងផលនេសាទកែច្នៃមានចំនួន៣,៩៧០តោន។
បើតាមរបាយការណ៍ចំណូលផ្សេងៗ ដែលបានពីសេវា ក្នុងផ្នែកជលផលមានចំនួន១,២៩៩,៩៩៥,៥២៣រៀល (ប្រហែល៣០ម៉ឺនដុល្លារ)៕
សម្រាប់ព័ត៌មានលម្អិត សូមអានរបាយការណ៍ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទាំងស្រុង៖