(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការមូលបត្រកម្ពុជា ចេញប្រកាសស្តីពី ការបង្ហាញព័ត៌មានសាជីវកម្ម ក្នុងវិស័យមូលបត្រ។

ប្រកាសថ្មីនេះ មានគោលបំណងធានាឲ្យបាននូវប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ក្នុងការបង្ហាញព័ត៌មានសាជីវកម្ម ដើម្បីការពារផលប្រយោជន៍របស់វិនិយោគិន៕